ឯកឧត្តមបណ្ឌិតសោម​ ពិសិដ្ឋបានអញ្ចេីញសំណេះសំណាលសួរសុខទុក្ខគណ:គ្រប់គ្រងសាលា​ និងប្អូនៗសិស្សនិស្សិតសាលាបច្ចេកទេសខេត្តកែប​.!

នៅព្រឹកថ្ងៃអង្គារទី១៩ខែកក្កដា ឆ្នាំ២០២២​នេះ​ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋអភិបាលនៃគណ:អភិបាលខេត្ត​ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខគណ:គ្រប់គ្រងសាលា​ និងប្អូនៗសិស្សនិស្សិតសាលាបច្ចេកទេស Donbosco ខេត្តកែប​។​

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត​
បានលើកឡើងថារាជរដ្ឋាភិបាល​កម្ពុជា​ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន​ សសែនជានាយករដ្ឋមន្ត្រីគឺលោកប្រឹងប្រែងខ្លាំងណាស់​ ដើម្បីធ្វើអោយមានការរីកចម្រើនទៅលើសេដ្ឋកិច្ចជាតិ​ ដោយប្រកាន់យកនូវសន្តិភាពជាកត្តាចម្បង។​

ឯកឧត្តម​ក៏បានក្រើនរំលឹកដល់ប្អូនៗសិស្សនិស្សិតទាំងអស់​ សូមនាំគ្នាបន្តការពារថែរក្សាសុខសន្តិភាពអោយបានគង់វង្ស​ និងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ​ ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង​ និងជំនាញ ធ្វើអោយខ្លួនក្លាយជាកោសិកាល្អរបស់សង្គម ក្នុងការចូលរួមអភិវឌ្ឍ​ប្រទេសជាតិរបស់យេីងអោយកាន់តែរីកចម្រេីនបន្តទៀត។

ជាមួយគ្នានេះ​ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានអំពាវនាវដល់​ លោកគ្រូ​ អ្នក​គ្រូ​ និងសិស្សនិស្សិត​ សាលា​ Donbosco សូមបន្តចាក់វ៉ាក់សាំងដូសជម្រុញ​ អោយបានគ្រប់ៗគ្នា​ដដេីម្បីបង្កេីនភាពសាំនិងសូមចូលរួមគោរពច្បាស់ចរាចរណ៍ផ្លូវ​គោក​ ព្រមទាំងជៀសអោយឆ្ងាយពីគ្រឿងញៀនមិនត្រូវពាក់ពន្ធ័ឡើយ​ មិនថាប្រើប្រាស់រឺជួញដូរឡើយ។​ ជាទីបញ្ចប់​ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានផ្ដល់ជូនដល់សាលា​ Donbosco នូវ អង្ករចំនួន ១តោន មី៤០កេះ ជែលសម្រាប់លាងដៃ ៥០០ដបដែលជា
អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន ផងដែរ៕FB_IMG_1658224196394 FB_IMG_1658224199703 FB_IMG_1658224180744 FB_IMG_1658224178048 IMG_20220719_170145 FB_IMG_1658224168339 FB_IMG_1658224165841 FB_IMG_1658224158773

You might like