កិច្ចប្រជុំវិសាមញ្ញលើកទី១៥អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង…

នៅរសៀលថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី១៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។
កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖

១).សេចក្តីថ្លែងហេតុរបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្តសម្រាប់ឆ្នាំ២០២៣-២០២៥និងគម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

២).ការពិនិត្យ ពីគ្រោះយោបល់ និងអនុម័តលើសេចក្តីព្រាង ផែនការយុទ្ធសាស្ត្រថវិកាខេត្ត សម្រាប់ឆ្នាំ២០២៣-២០២៥ និងគម្រោង ចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

៣).សេចក្តីថ្លែងហេតុស្ដីពីការតែងតាំងមន្ត្រីក្នុងរចនាសម្ព័ន្ធសាលាខេត្ត

៤).ពិនិត្យ និងអនុម័តលើការតែងតាំងមន្ត្រីក្នុងរចនាសម្ព័ន្ធសាលាខេត្ត

៥).បញ្ហាផ្សេងៗ៦).មតិបូកសរុប និងបិទកិច្ចប្រជុំ៕FB_IMG_1659437747241 FB_IMG_1659437751015 FB_IMG_1659437754130 FB_IMG_1659437757419 FB_IMG_1659437760610 FB_IMG_1659437768150 FB_IMG_1659437771493 FB_IMG_1659437777093 FB_IMG_1659437780466 FB_IMG_1659437784488 FB_IMG_1659437811595 FB_IMG_1659437822922

You might like