បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង លោក វរសេនីយ៍ឯក យី ប៊ុនរឿង ស្នងការរង បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ លោក គីម ឌី ដែលជានគរបាលរាមច្បងបានចូលនីវត្តន៍ មានជម្ងឺប្រចាំកាយ និងសម្រាកព្យាបាលនៅផ្ទះ ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ថា ទោះបីជាអំណោយយកមកជូនថ្ងៃនេះមានចំនួនតិចតួចក៏ដោយ តែវាអាចជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃនិងជីវភាពការរស់នៅរបស់បងបានរយះក្នុងអំឡុងពេលកំពុងសម្រាកព្យាបាល ជាពិសេសសូមបន្តថែរក្សាសុខភាពឱ្យបានល្អ ។
លោក គីម ឌី សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ រួមទាំងសហការី សូមទទួលបានសុខភាពល្អរួមទាំងក្រុមគ្រួសារ និងជួបពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
អំណោយដែលចុះសួរសុខទុក្ខរួម មាន ថវិកា ចំនួន ១.០០០.០០០ រៀល(១លានរៀល) អង្ករ ១០០គីឡូក្រាម (២ការ៉ុង) និងទឹកត្រជាក់កាំចំនួន១កន្ត្រក ផងដែរ៕

