ឯកឧត្តម នាយឧត្តមសេនីយ៍ប៉ែន វិបុលបានអញ្ជើញជាអធិបតីក្នុងប្រារព្ធពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ..

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបបានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញជាអធិបតីក្នុងប្រារព្ធពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន២០០នាក់។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅ សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្នុងក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមន្ទីរ ស្ថាប័នពាក់ពន្ធ័ ជាវិញខេត្ត កម្លាំងប្រដាប់អាវុធ និងប្រតិភូអមតំណើរជាច្រើនរូបផងដែរ។

មន្ត្រីនគរបាលដែលត្រូវ ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ រួមមាន ស្នងការង ០៧នាក់ នាយការិយាល័យ ០៦នាក់ អធិការ០១នាក់ ប្រកាសសរុប៨២ វរសេនីយ៍ទោ៦១នាក់ វរសេនីយ៍ត្រី៧៣នាក់ អនុសេនីយ៍ឯក២នាក់។

ក្រោយបញ្ចប់ ពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ គណៈអធិបតីបានអញ្ជើញទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកាត់ខ្សែរបូរណ៍សម្ភោធដាក់ឲ្យប្រើប្រាស់ អាគារបណ្ណាល័យ ១ខ្នង និងសមិទ្ធផលនានាជាច្រើនដែលទើបកសាងរួច ក្នុងអំឡុងពេលលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ កាន់តំណែងជាស្នងការ៕FB_IMG_1659601976066 FB_IMG_1659601991023 FB_IMG_1659601892900 FB_IMG_1659601955683 FB_IMG_1659601910717 FB_IMG_1659601907680 FB_IMG_1659601966427 FB_IMG_1659601904791 FB_IMG_1659601901923 FB_IMG_1659601898018 FB_IMG_1659601886164 FB_IMG_1659601876890 FB_IMG_1659601870821 FB_IMG_1659601941504 FB_IMG_1659601838033 FB_IMG_1659601952738 FB_IMG_1659601949740

You might like