ឯកឧត្តមគង់ សោភ័ណ្ឌនិងលោកជំទាវ ថេង ពុទ្ធិតាព្រមទាំងសហការីបានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាស្ថិតនៅឃុំពាមឧកញ៉ាអុងស្រុកល្វាឯម..

នៅរសៀលថ្ងៃសុក្រ​ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ ថេង ពុទ្ធិតាដោយមានការចូលរួមពីលោកនសុខកាយអភិបាលស្រុកល្វាឯមព្រមទាំងសហការី មន្ត្រីរាជការ ពុទ្ធបរិស័ទ បានអញ្ជើញនាំយកទៀនព្រះវស្សា បច្ច័យ ទេយ្យទានសម្ភារ បរិក្ខាជាច្រើនប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តពោធិ៍មាស ស្ថិតនៅក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម បានមានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែង ក្នុងសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយ បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ក៏មិនមានឱកាសបានធ្វើបុណ្យជួបជុំគ្នាដូចសព្វថ្ងៃនេះដែរ។

ពិធីប្រគេនទៀនព្រះវស្សានិងទេយ្យទានត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនាខ្មែរ។

ក្នុងឱកាសនោះក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធ ពរជ័យជូនឯកឧត្តមនិងលោកជំទាងព្រមទាំងសហការីមន្ត្រីរាជការដែលបានអញ្ជើញចូលរួម សូមជួបប្រកបតែនូវពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕FB_IMG_1659690887276 FB_IMG_1659690870382 FB_IMG_1659690940943 FB_IMG_1659690924782 FB_IMG_1659690917746 FB_IMG_1659690950186 FB_IMG_1659690955225 FB_IMG_1659690958834 FB_IMG_1659690972432 FB_IMG_1659690908024 FB_IMG_1659690905396 FB_IMG_1659690902863 FB_IMG_1659690899716 FB_IMG_1659690896751 FB_IMG_1659690894263 FB_IMG_1659690878598

You might like