ចំណងដៃដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផ្តល់គម្រោងសាងសង់អគារសិក្សាថ្មីនៃអនុវិទ្យាល័យមន្នីរស្សីស្រុកព្រៃឈរ..

នារសៀលថ្ងៃទី៩ ខែសីហាឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ខេង សុម៉េត ប្រធានកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន និងជាអគ្គស្នងការរងនគរបាលជាតិ អញ្ជើញចុះជួបសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សនិងសិស្សានុសិស្ស ព្រមទាំងការចុះពិនិត្យទីតាំងនៃគម្រោងសាងសង់អគារសិក្សាថ្មី និងសមិទ្ធិផលនានានៃសាលាបឋមសិក្សា និងអនុវិទ្យាល័យមន្នីរស្សី ស្ថិតក្នុងឃុំតុងរ៉ុង និង អគារសិក្សា និងសមិទ្ធផលណានា នៃសាលាបឋមសិក្សាបារាយណ៍ ឃុំខ្វិតធំ ស្រុកព្រៃឈរ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។FB_IMG_1660036948216 FB_IMG_1660036943859 FB_IMG_1660036951350 FB_IMG_1660036986841 FB_IMG_1660036972921 FB_IMG_1660036938514 FB_IMG_1660036935616 FB_IMG_1660036932061

You might like