សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអនបានអញ្ជើញសម្ពោធឧបដ្ឋានសាលានិងសមិទ្ធផលនានា នៅវត្តលក្ខរាជា ស្ថិតនៅភូមិលក្ខរាជាឃុំកំពងចកស្រុករំដួល

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសម្ពោធ ឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តលក្ខរាជា ស្ថិតនៅភូមិលក្ខរាជា ឃុំកំពងចក ស្រុករំដួល ខេត្តស្វាយរៀង ។

– ក្នុងឱកាសដ៏ឧដុង្គឧត្តមខាងលើនេះផងដែរ វត្តមាន : បងប្អូនលោកតាលោកយាយអ៊ុំពូមីងអញ្ជើញចូលរួមប្រមាណជាង {១៥០០នាក់}ប្រកបដោយទឹកមុខនិងស្នាមញញឹមដោយក្តីរីករាយ។

– ក្នុងនោះសម្តេចកិត្តិសង្គហបណ្ឌិតក៏បាន បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពី សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅឃុំកំពង់ចក ក៏ដូចជានៅទូទាំងស្រុករំដួល ខេត្តស្វាយរៀងទាំងមូល ។

– សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា សមិទ្ធផលដែលកើតឡើងនៅទីវត្តលក្ខរាជានេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អរគុណ សន្តិភាព ៕FB_IMG_1683798905882 FB_IMG_1683798855157 FB_IMG_1683798861105 FB_IMG_1683798873392 FB_IMG_1683798857710 FB_IMG_1683798869121 FB_IMG_1683798882202 FB_IMG_1683798878824 FB_IMG_1683798889061 FB_IMG_1683798885926

You might like