ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណាអញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើងស្រុកសូត្រនិគម

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទស្សនកិច្ច និងជួបសំណេះសំណាលជាមួយម្ចាស់កសិដ្ឋាន និងប្រជាសហគមន៍ ស្ថិតនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប។

ក្នុងទស្សនកិច្ច និងសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ម្ចាស់កសិដ្ឋាន និងប្រជាសហគមន៍នៃបណ្តុំអាជីវកម្មបន្លែ នៅស្រុកសូត្រនិគម ខេត្តសៀមរាប ត្រូវសហការគ្នាខិតខំបន្ថែមទៀត ផលិតបន្លែទៅតាមតម្រូវការទីផ្សារ កុំលើសពីផែនការផលិត នាំឱ្យខាតបង់ពេលវេលា ថវិកា និងធ្លាក់ថ្លៃ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រជាកសិករដែលដាំបន្លែគ្រប់មុខក្នុងផ្ទះសំណាញ់ ហើយត្រូវសហការជាមួយមន្ទីរ ដៃគូពាក់ព័ន្ធ ដើម្បីសិក្សាពីបច្ចេកទេស ពូជ និងពិនិត្យទៅលើព័ត៌មានកសិកម្មឱ្យទាន់ពេលវេលា ដោយភ្ជាប់ជាមួយផែនការច្បាស់លាស់ ដើម្បីផលិតបានគុណភាពល្អ ស្របតាមតម្រូវការទីផ្សារ ទទួលបានតម្លៃខ្ពស់ ហើយធានាបានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច ក្នុងការជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន។

ចំពោះការប្រើប្រាស់ទឹក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំទៅប្រជាកសិករ គួរកុំធ្វើកសិកម្មពឹងផ្អែកតែលើប្រភពទឹកអណ្តូងតែមួយមុខ គឺត្រូវប្រើធុងស្តុកទឹកឱ្យបានច្រើន ស្របតាមតម្រូវការស្រោចស្រពដំណាំនៅទីតាំងនោះ។ លើសពីនេះ ឯកឧត្តម ក៏ជំរុញទៅកសិករប្រើប្រាស់ភ្លេីងអគ្គិសនីសម្រាប់កសិកម្មនៅពេលយប់ និងប្រើប្រាស់ថាមពលសូឡា បូមទឹកនៅពេលថ្ងៃ សម្រាប់ស្រោចស្រពដំណាំ ទើបចំណេញថវិកាច្រើន៕FB_IMG_1685096272081 FB_IMG_1685096281732 FB_IMG_1685096267161 FB_IMG_1685096379892 FB_IMG_1685096382257 FB_IMG_1685096385190 FB_IMG_1685096392499

You might like