រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនូវអភិបាលរង នៃគណៈអភិបាលខេត្តថ្មីចំនួនពីររូប

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការនូវអភិបាលរង នៃគណៈអភិបាលខេត្តថ្មីចំនួនពីររូប។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងពិធីដ៏ឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
អភិបាលរងខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី រួមមាន៖
១. លោក រស់ ជារិទ្ធ ពីមុនជាអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ឥឡូវត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
២. លោក ស្រេង សុភាព ពីមុនជាអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ឥឡូវត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
ការតែងតាំងនេះ គឺដើម្បីជំនួសតំណែងអភិបាលរងខេត្តពីររូប ដែលត្រូវបានប្តូរទៅកាន់ខេត្តក្រចេះ រួមមាន៖
១. លោក ពាង ណារិទ្ធ ពីអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ។
២. លោក កេង ប៊ុនណា ពីអភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ។IMG_20260615_215606

You might like