ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារមណ្ឌលសុខភាពចារ

នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រៃកប្បាស និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារមណ្ឌលសុខភាពចារ ស្ថិតនៅភូមិស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក អ៉ិត សារ ប្រធានក្រុមប្រឹក្សាស្រុក លោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាស កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋចូលរួមជាង ៤០០នាក់។

មានប្រសាសន៍សំណេះសំណាលនៃឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន បានថ្លែងការកោតសរសើរ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំចារ បានយកចិត្តទុកដាក់លើវិស័យសុខាភិបាល សម្រាប់បងប្អូនប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងស្វែងរកថវិកាមកជួយកសាង មណ្ឌលសុខភាពនៅឃុំចារ និងបានគូសបញ្ជាក់អំពីការ បំពេញការងាររបស់រាជរដ្ឋាភិបាលជូនប្រទេសជាតិ មាតុភូមិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ និងរាជរដ្ឋាភិបាលតែមួយ៕FB_IMG_1687588934360 FB_IMG_1687588847523 FB_IMG_1687588827856 FB_IMG_1687588830660 FB_IMG_1687588817828 FB_IMG_1687588814627 FB_IMG_1687588843861 FB_IMG_1687588856495 FB_IMG_1687588862903 FB_IMG_1687588865369 FB_IMG_1687588876834 FB_IMG_1687588879534 FB_IMG_1687588896698 FB_IMG_1687588893661 FB_IMG_1687588890879 FB_IMG_1687588888109 FB_IMG_1687588885737 FB_IMG_1687588882427 FB_IMG_1687588765361 FB_IMG_1687588775058 FB_IMG_1687588782894 FB_IMG_1687588785606 FB_IMG_1687588788170 FB_IMG_1687588791113 FB_IMG_1687588762781 FB_IMG_1687588807363 FB_IMG_1687588801927 FB_IMG_1687588798643 FB_IMG_1687588919695 FB_IMG_1687588913106

You might like