ពិធីកាត់ខ្សែបូសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​ចំនួន​២ខ្នង​១០​បន្ទប់ទីចាត់ការ​១ខ្នង​ នៅ​អអនុវិទ្យាល័យហ៊ុន​សែនទ្រាស​ នឹងបំពាក់​គ្រឿង​ឥស្សរិយយស​ ជូន​អតីត​យុទ្ធ​ជន​កកម្ពុជានៅស្រុក​ស្វាយ​ចេក​

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអមដំណើរ និងដឹកនាំកម្លាំងនគរបាលការពារសន្តិសុខសុវត្ថិភាព ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និង លោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ ក្នុងពិធីកាត់ខ្សែបូសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​សិក្សា​ចំនួន​២ខ្នង​ ១០​បន្ទប់​ ទីចាត់ការ​១ខ្នង​ នៅ​អនុវិទ្យាល័យ​ ហ៊ុន​ សែន​ ទ្រាស​ នឹងបំពាក់​គ្រឿង​ឥស្សរិយយស​ ជូន​អតីត​យុទ្ធ​ជន​កម្ពុជា​ នៅស្រុក​ស្វាយ​ចេក​ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានណែនាំដល់សមាជិក សមាជិកាគណបក្ស និងអាជ្ញាធរដែនដីត្រូវបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមគ្នារក្សាសន្តិភាពទើបមានការអភិវឌ្ឍន៍ និង អាជ្ញាធរដែនដីត្រូវដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ និងត្រូវត្រៀមឯកសារនានាឲ្យបានរួចរាល់ ដើម្បីទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានឧបត្ថម្ភថវិកាដល់ នគរបាល កងរាជអាវុធហត្ថ ប្រជាការពារ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងថវិកា សម្ភារ: ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគដល់មនុស្សចាស់ និងបំពាក់គ្រឿងឥស្សរិយសដល់អតីតយុទ្ធជន ផងដែរ ៕FB_IMG_1687776733285 FB_IMG_1687776735976 FB_IMG_1687776740802 FB_IMG_1687776924894 FB_IMG_1687776927761 FB_IMG_1687777036412 FB_IMG_1687776744735 FB_IMG_1687776751926 FB_IMG_1687776759257 FB_IMG_1687776762176 FB_IMG_1687777054857 FB_IMG_1687776912425 FB_IMG_1687776879361 FB_IMG_1687776765991 FB_IMG_1687776865832 FB_IMG_1687776947335 FB_IMG_1687776972295 FB_IMG_1687776990897 FB_IMG_1687777008028 FB_IMG_1687777041045

You might like