ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខេត្តបន្ទាយមានជ័យ

ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលមានក្រុមការងារគ្រប់ថ្នាក់ចូលរួម។

ក្នុងឱកាសនោះ ក្រោយពីស្តាប់របាយការណ៍ការងារ និងផែនការដែលអានឯកឧត្តម អ៊ុំ រាត្រី អភិបាល និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ និងការចូលរួមមតិពីគណបក្សស្រុកក្រុងទាំង៩ រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំការសួរសុខទុក្ខពីសម្តេចតេជោហ៊ុន សែន និងថ្នាក់ដឹកនាំកំពូលរបស់បក្សនិងរាជរដ្ឋាភិបាល អរគុណ ដឹងគុណ កោតសសើរដល់សមាជិកនិងក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់នៃខេត្តបន្ទាយមានជ័យទាំងអស់ដែលបានបន្តខិតខំរួមសាមគ្គី ការពារសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈប្រកបដោយភាពជឿជាក់គាំទ្រតាមគោលមាគ៌ាគណបក្ស និងរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តបានជោគជ័យនិងត្រឹមត្រូវនូវផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសំណូមពរប្រកបជំនឿជឿជាក់លើសមាជិក សមាជិកា នៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តបន្ទាយមានជ័យទាំងអស់សូមបន្តសាងអំពើល្អបន្ថែមទៀត និងអនុវត្តនូវស្មារតីនៃកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីសម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។IMG_20230629_170255 FB_IMG_1688032572140 FB_IMG_1688032578034 FB_IMG_1688032581132 FB_IMG_1688032625643 FB_IMG_1688032622097 FB_IMG_1688032618121 FB_IMG_1688032602149 FB_IMG_1688032647758

You might like