ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមសមាគមម៉ូឌុប និងសមាជិកអតីតសកម្មជនមកពីគណបក្សភ្លើងទៀន

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត កំពង់ចាមបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សមាគមម៉ូតូឌុប និង អតីតសកម្មជន គណបក្សភ្លើងទៀន សរុបចំនួន ២៣០ នាក់ ដែលពួកគាត់បានមកសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។

មានប្រសាសន៍សំណសំណាលទៅកាន់អង្គពិធី ឯកឧត្តមប្រធាន គណបក្សខេត្ត សម្តែងមនោសញ្ចេតនារីករាយស្វាគមន៍ និង អរគុណចំពោះបងប្អូនទាំងអស់ ដែលបានភ្ញាក់រលឹកចាកចេញពីគណបក្សភ្លើងទៀន ចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តម បានផ្តាំផ្ញើសុំឲ្យបងប្អូន ចូលរួមការបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយសូមពិនិត្យមើលឯកសារសម្រាប់ការបោះឆ្នោតឲ្យបានគ្រប់គ្រាន់ បើខ្វះ សូមប្រញ៉ាប់ធ្វើ ឯ អ ឲ្យបានទាន់ពេលវេលា ដើម្បីអាចទៅបោះឆ្នោតជូនគណបក្សប្រជាជនឲ្យបានគ្រប់គ្នា ដើម្បីប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ។ ជាពិសេសសូមបងប្អូន រក្សាការជឿជាក់លើការដឹករបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ កុំគប្បីវៀចវេរ ជឿឧបាយកលញុះញងរបស់ពួកជ្រុលនិយម។

ក្នុងឱកាសនោះបងប្អូន អតីតសមាជិកគណបក្សភ្លើងទៀន ជាច្រើនរូបបានឡើងថ្លែងការចាប់អារម្មណ៍ ពីការអស់ជំនឿចំពោះគណបក្សភ្លើងទៀន និងថ្កោលទោសចំពោះមេដឹកនាំដែលតែងប្រើឧបាយកលទុច្ចរិតភូតកុហកបោកប្រាស ព្រមទាំងស្មោះស្មគ្រសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ៕FB_IMG_1688125924394 FB_IMG_1688125887104 FB_IMG_1688125892632 FB_IMG_1688125903801 FB_IMG_1688125900098 FB_IMG_1688125897679 FB_IMG_1688125895330 FB_IMG_1688125934792 FB_IMG_1688125939680 FB_IMG_1688125944582

You might like