លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំបូកសរុបលទ្ធផលការងារអនុវត្ត​ គោលនយោបាយ​ភូមិ-ឃុំ​-សង្កាត់​ មានសុវត្ថិភាព)​ប្រចាំត្រីមាសទី២ទិសដៅត្រីមាសទី៣ឆ្នាំ២០២៣

បន្ទាយមានជ័យ :នៅរសៀលថ្ងៃទី ០៣ ខែ កក្តដា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំ បូកសរុបលទ្ធផលការងារអនុវត្ត​ គោលនយោបាយ​ (ភូមិ-ឃុំ​-សង្កាត់​ មានសុវត្ថិភាព)​ប្រចាំត្រីមាសទី២ ទិសដៅត្រីមាសទី៣ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ-ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក ការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៧ ។

ឯកឧត្តម ផាន់ ចាន់ធុល មានប្រសាសន៍ថានិងជម្រុញដល់អជ្ញាធរមូលដ្ឋានដូចខាងក្រោម :
១/- ពង្រឹងនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពតាមមូលដ្ឋាន គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការផលិត ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
២/-ត្រូវ ខិតខំពង្រឹងសមត្ថិភាព កម្លាំងប្រជាការពារ បំផុសស្មាតី និង ជួយឧបត្ថម្ភសម្ភារៈ ផ្សេង ៗ
៣/- គ្រប់គ្រងសកម្មភាពមេខ្យល់នាំពករឆ្លងដែនខុសច្បាប់ គ្មានអំពើអនាចារ ការជួញដូរស្ត្រីនិងកុមារ និងអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៤/-ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រៀននៅតាមមូលដ្ឋាន តាមសាលារៀន ឱ្យយល់ពីច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយ នៃអត្រាគ្រោះថ្នាក់ផ្សេងៗ
៥/-រួបរួម និងកៀរគរចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព ។
៦/-ធ្វើចលនាគាំទ្រនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាព
៧/-ចាត់តាំងឱ្យមានការប្រឡងប្រណាំងនៅតាមមូលដ្ឋាន ពីភូមិឃុំ មានសុវត្ថិភាព នៅតាមឃុំសង្កាត់រៀងខ្លួន ។
៨/-ពង្រីកវិសាលភាព និងលើកកម្រិតគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៕FB_IMG_1688393001862 FB_IMG_1688392998216 IMG_20230703_212934 FB_IMG_1688393094724 IMG_20230703_212954 FB_IMG_1688394535390 FB_IMG_1688385816789 FB_IMG_1688393043099 FB_IMG_1688393048920 FB_IMG_1688393031936 FB_IMG_1688393028228 FB_IMG_1688393022101 FB_IMG_1688393063587 FB_IMG_1688393167330

You might like