ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

នារសៀលថ្ងៃសុក្រ ៥រោច ខែបឋមមាសាឍ ឆ្នាំថោះ បញ្ចស័ក​ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំពិធី “ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០២៣ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្រ្តីនគរបាលជាតិ” នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង​ លោក​នាយការិយាល័យជំនាញ​ទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង/ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីនគរបាលពាក់ព័ន្ធសរុបចំនួន ៤០៥នាក់ ស្រីចំនួន ២៣នាក់។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ទោ ហេង ណារុន នាយរងការិយាល័យសរុបផែនការ ឡើងអានរបាយការណ៍ស្វាគមន៍ប្រចាំខែមិថុនា និងលើកទិសដៅអនុវត្តន៍ការងារបន្តជូនអង្គពិធីជ្រាបមក លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស ឡើងអានប្រកាសក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចស្តីពី ការផ្ទេរភារកិច្ច តែងតាំង មុខតំណែងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិរួចមក លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តល់កិត្តិយសប្រគល់ប្រកាសក្រសួងមហាផ្ទៃ ប្រគល់ត្រាជូនលោកអធិការនគរបាលស្រុក និងបំពាក់ឋានន្តរជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវដូចខាងក្រោម៖
-ប្រកាសមុខតំណែងចំនួន ៨៥នាក់ ស្រី ចំនួន ៥នាក់
-ថ្នាក់ស្នងការរង ចំនួន ១៥នាក់
-ថ្នាក់អធិការស្រុកចំនួន ៣នាក់
-ថ្នាក់នាយរងការិយាល័យចំនួន ១២នាក់
-ថ្នាក់អធិការរង ចំនួន ៥នាក់
-ថ្នាក់នាយផ្នែកចំនួន ១១នាក់
-ថ្នាក់នាយរងផ្នែកចំនួន ២០នាក់
-ថ្នាក់នាយប៉ុស្តិ៍ចំនួន ៨នាក់
-ថ្នាក់នាយរងប៉ុស្តិ៍ចំនួន ១៧នាក់
-បំពាក់ឋានន្តរស័ក្តិចំនួន ២៧៦នាក់ ស្រី ៣៧នាក់។
មានមតិពាក់ព័ន្ធណែនាំនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ផ្តាំផ្ញេី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោក ឧត្តមសេនីយ៍ទោ ស្នងការផ្ទាល់សូមធ្វើការកោតសរសេីរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត និងអនុវត្តឲ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ពង្រឹងលើការងារជំនាញប្រចាំថ្ងៃគ្រប់បណ្តាអង្គភាព ក៏ដូចជាផែនទាំង១៣ ផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងវិន័យលេខៈ០០៦របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រៀមកម្លាំងប្រចាំការជានិច្ច២៤ម៉ោងលើ២៤ម៉ោង ដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហតុ និងជម្រុញដល់មន្រ្តីនគរបាលដែលទើបទទួលបានការតែងតាំងថ្មីៗត្រូវតែបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លេីប្រគល់ជូន។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ត្រៀមរៀបចំកម្លាំងនគរបាលបាលខេត្ត ក្រុង ស្រុកសហការណ៍ជាមួយកម្លាំងពាក់ព័ន្ធ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕FB_IMG_1688771754513 FB_IMG_1688771759747 FB_IMG_1688771824846 FB_IMG_1688771838461 FB_IMG_1688771909529 FB_IMG_1688771914205 FB_IMG_1688771876860 FB_IMG_1688771872633 FB_IMG_1688771870037 FB_IMG_1688771858517 FB_IMG_1688771852388 FB_IMG_1688771849469 FB_IMG_1688771846374

You might like