ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន បានអញ្ជើញជួបសំណេះសំណាល សមាជិក សមាជិកាគណបក្សគឺបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជានិងមានការអភិវឌ្ឍប្រទេសឲ្យរីកចម្រើន

ភ្នំស្រុក៖ ព្រឹកថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក្នុងនាមគណបក្សប្រជាជនកម្ពុជា សូមអរគុណចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលតែងតែចូលរួមគាំទ្រប្រកបដោយភាពជឿជាក់ដល់គណបក្សប្រជាជនកម្ពុជាជារៀងរហូតមក ដើម្បីកសាងនិងអភិវឌ្ឍប្រទេសឲ្យរីកចម្រើន រហូតដល់បច្ចុប្បន្ន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យប្រកបដោយចីរភាព។ វិស័យអាទិភាពទាំង៤ ត្រូវបានកសាង និងអភិវឌ្ឍឥតគណនា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បី ជ្រើសតាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ដើម្បីបន្តថែរក្សា ការពារសន្តិភាព ការពារសមិទ្ធផលដែលយើងកសាង និងបន្តអភិវឌ្ឍឥតឈប់ឈរ។FB_IMG_1688799045367 FB_IMG_1688799031346 FB_IMG_1688799039695 FB_IMG_1688799078088 FB_IMG_1688799052233 FB_IMG_1688799090381 FB_IMG_1688799109791 FB_IMG_1688799120110

You might like