ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉នជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ប្រចាំមណ្ឌលកំពតជួបសមាជិក សមាជិកា សាខាក្រុមបក្សឃុំ សង្កាត់ ស្រុក ក្រុងនៅទូទាំងខេត្តកំពត

ព្រឹត្តិការណ៍ជួបជាមួយសហជិកសាខាក្រុមបក្សខេត្តរយ:ពេល២ថ្ងៃគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ៧រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២៣នេះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត និងជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តកំពត បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា តាមបណ្តាក្រុង ស្រុកជិត៥.០០០នាក់ នៅខេត្តកំពត។ ពីធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាបេក្ខជនពេញសិទ្ធិ និងបម្រុង ចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុង ស្រុក លោក លោកស្រី ក្រុមការងារចុះជួយ ឃុំ សង្កាត់ ភូមិ នៃខេត្តខេត្តកំពត។

ជាកិច្ចចាប់ផ្តើមឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានផ្ញើរសារនយោបាយទៅកាន់សមាជិសមាជិការសាខាបក្ស ក្រុង ស្រុក ទាំងអស់ ដោយក្រើនរំលឹកនិងអំពាវនាវដល់ប្រជាពលរដ្ឋទូទៅត្រូវទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅថ្ងៃអាទិត្យទី២៣ខែកក្តដាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះអោយបានគ្រប់ៗគ្នានិងគូសអោយចំលេខរៀងទី ១៨ ជូនគណបក្សប្រជាជនកម្ពុជាដើម្បីសំដែងឆន្ទះគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីដើម្បីទទូលបានការអភិវឌ្ឍច្រើនឡើងថែមទៀតលើវិស័យផ្លូវ ភ្លើង ទឹក និងធនធានមនុស្ស ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធិផលធំៗ ជាច្រើនដែលរាជរដ្នាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ។

ឯកឧត្តមបេក្ខភាពសភាតំណាងរាស្ត្រមណ្ឌលកំពតបានបន្តថា៖ ឆ្លងតាមរយៈការអភិវឌ្ឍ និងដើម្បីជៀសវាងធ្វើអោយប្រទេសជាតិធ្លាក់ចុះដូចកាលរបបប្រល័យពូជសាសន៍ប៉ុលពត ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋទូទៅនៅក្នុងការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាជន ហើយប្រជាជនគឺជាអ្នកសំរេចជោគវាសនាប្រទេសជាតិ ជាអ្នកបញ្ចប់សង្ក្រាមនិងជាអ្នកចូលរួមអភិវឌ្ឍន៏ប្រទេសដោយខ្លួនឯងដើម្បីជោគវាសនាកូនចៅនៅថ្ងៃអនាគត ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉នបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានរំដោះប្រជាជនអោយរួចផុតពីរបបប្រលយ័ពូជសាសន៍ នាំមកនៅការផ្សះផ្សារបង្រូមបង្រួម ជាតិនាំសុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិ័យ ។ឯកឧត្តមបណ្ឌិតប៉ែនស៊ីម៉នបានរំលឹកដល់សមាជិកសាខាក្រុមបក្សទាំងអស់បន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះនិងបង្រៀនពីរបៀបគូសសន្លឹកឆ្នោតនិងគូសអោយចំលេខរៀងទី ១៨ ជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អណត្តិទី៧ និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕FB_IMG_1688871861372 FB_IMG_1688871801456 FB_IMG_1688871244745 FB_IMG_1688871850969 FB_IMG_1688871247232 FB_IMG_1688871819765 FB_IMG_1688871823401 FB_IMG_1688871826700 FB_IMG_1688871879778

You might like