ថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ឯកឧត្តមអុី ឈនរួមនិងលោកជំទាវបណ្ឌិតបាន ស្រីមុំដែលជាប្រធានគណបក្សខេត្តនិងជាអភិបាលខេត្ត បានអញ្ជើញចូលរួមយុទ្ឋនាការឃោសនាគោលនយោបាយគណបក្ស និងបង្ហាញពីរបៀបគូសឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ក្នុងមូលដ្ឋាន ក្រុង ខេត្តប៉ៃលិន។
លោកជំទាវបណ្ឌិតបានថ្លែងជម្រាបជូនសមាជិក សមាជិកាគណបក្ស អំពីការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិតក៏បានអំពាវនាវដល់សមាជិកគណបក្សសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី ២៣ ខែ កក្កដាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត គឺដើម្បីខ្លួនឯង និងនាំមកសន្តិភាព ការអភិវឌ្ឍន៍ និង អនាគតកូនចៅជំនាន់ក្រោយ៕

