អបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នងមាន ៣ បន្ទប់នៃសាលាបឋមសិក្សាប៉ៃឡាំ អុីនីកូស្ថិតនៅឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបង

ថ្ងៃច័ន្ទ០៨ រោច ខែបឋមាសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២៣ឯកឧត្តមសន្តិបណ្ឌិត សុខ ផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបងបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង៣បន្ទប់នៃសាលាបឋមសិក្សាប៉ៃឡាំ អុីនីកូ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ខេត្តបាត់ដំបង ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងលោកជំទាវ។អមដំណើរដោយឯកឧត្តម ហាស់ សុត្ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំចែងមានជ័យស្រុកបាណន់ខេត្តបាត់ដំបងរួមនិងក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីរលោក ស្រេង សុខាអភិបាលនៃគណៈអភិបាលស្រុកបាណន់ខេត្តបាត់ដំបងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយុវជនសសូយកកនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមសន្តិបណ្ឌិត
រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាណន់ក៏បានអំពាវនាវដល់សមាជិកគណបក្សសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែ កក្កដា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត គឺដើម្បីខ្លួនឯង និងនាំមកសន្តិភាព ការអភិវឌ្ឍន៍ និង អនាគតកូនចៅជំនាន់ក្រោយ៕FB_IMG_1688975636686 FB_IMG_1688975664349 FB_IMG_1688975661554 FB_IMG_1688975658405 FB_IMG_1688975655907 FB_IMG_1688975698228 FB_IMG_1688975679552 FB_IMG_1688975714598

You might like