ឯកឧត្តម វេង សាខុន បានបន្តចុះមូលដ្ឋានជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្សនៅឃុំទ្រាន និងឃុំរអាង ស្រុកកំពង់សៀម

ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងសហការីបានអញ្ជើញមកជួបសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំទ្រានចំនួន ១០០នាក់ និងឃុំរអាងចំនួន ១០០នាក់។

ជារួមការសាកល្បងគូសសន្លឹកឆ្នោតឃើញថាគូសបានត្រឹមត្រូវល្អយកជាការបាន។ សមាជិកបក្សទាំងអស់បានធ្វើការប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខាងមុខ ដោយបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីបន្តទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។ អង្គពិធីទាំងមូលបានសន្យាបន្តរក្សាភក្តីភាព និងគាំទ្រយ៉ាងពេញទំហឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ឯកឧត្តមបានណែនាំដល់ក្រុមអ្នកសង្កេតការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អត្រឹមត្រូវ ពិសេសពិនិត្យតាមដានការរាប់សន្លឹកឆ្នោតសន្លឹកឆ្នោតបានការ។ សកម្មជនបក្សត្រូវណែនាំសមាជិកទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ ក្នុងករណីសមាជិកណាម្នាក់គ្មាន ត្រូវជួយសម្រួលធ្វើយ៉ាងណាឱ្យគាត់មានឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១១ ខែកក្កដា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានចុះឃោសនាផ្សព្វផ្សាយគោលនយោ បាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀមបានចំនួន ១៧,៦៩៧ ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ២៥,០៧១នាក់ ស្មើ ៥៩%។FB_IMG_1689132284882 FB_IMG_1689132194511 FB_IMG_1689132201229 FB_IMG_1689132203281 FB_IMG_1689132218224 FB_IMG_1689132293200 FB_IMG_1689132295892

You might like