ឯកឧត្តម សែម សុវណ្ណនី បានអញ្ជើញជួបសមាជិក សមាជិកា ដែលគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់ នៅក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាបនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបន្ទាយស្រី ឯកឧត្តម សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណនិងពិសារអាហារ សាមគ្គី ជាមួយក្រុមការងារ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរជ័យជំនៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ក្នុងពិធីនេះ ឯកឧត្តម សែម សុវណ្ណនី បានអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយស្រី ប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលតែងតែផ្តល់ជំនឿចិត្ត គាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូតមក និងសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតីបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់។

ក្នុងពិធីនេះដែរ ឯកឧត្តម សែម សុវណ្ណនី បានឧបត្ថម្ភថវិកាដល់ឃុំទាំង៦ ក្នុងឃុំចំនួន៥លានរៀល សម្រាប់រៀបចំពិធីជប់លៀងជូនសមាជិក សមាជិកា នៅតាមឃុំនីមួយៗ៕FB_IMG_1691231605091 FB_IMG_1691231611648 FB_IMG_1691231592777 FB_IMG_1691231581037 FB_IMG_1691231573133 FB_IMG_1691231587342

You might like