រសៀលថ្ងៃពុធ ៨រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថវិកាខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត សម្រាប់ឆ្នាំ២០២៤-២០២៦ និងគម្រោងចំណូល-ចំណាយថវិកាខេត្ត សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនេះរួមមាន៖
១.មតិបើកកិច្ចប្រជុំ ដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថវិកាខេត្ត ២.របាយការណ៍ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៤-២០២៦ និងគម្រោង ចំណូល-ចំណាយថវិកាឆ្នាំ២០២៣ ដោយលោក ស៊ី សួន អភិបាលរងខេត្ត និងជាអនុប្រធាន ក្រុមការងារថវិកាខេត្ត ៣.មតិដឹកនាំអនុវត្ត ការពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកាខេត្ត ឆ្នាំ២០២៤-២០២៦ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៤ ដោយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ៤មតិចូលរួមរបស់អង្គប្រជុំ ៥.មតិបូកសរុប និងបិទកិច្ចប្រជុំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃ គណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារថវិកាខេត្ត។

