ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះ សំណាល និងនាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនពលរដ្ឋក្រី ក្រខ្វះខាតចំនួន ២៥០គ្រួសារ នៅស្រុកសំរោង

នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា មកចែកជូនពលរដ្ឋងាយរងគ្រោះ រងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ និងពលរដ្ឋរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាត ចំនួន ២៥០គ្រួសារ ដែលមកពីតាមបណ្ដាឃុំ ក្នុងស្រុកសំរោង ខេត្តតាកែវ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម សរុបចំនួន ៧៥០០ គីឡូក្រាម។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកអភិបាលរងខេត្ត មន្ត្រីនៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្ត សមាជិកក្រុមប្រឹក្សាស្រុកសំរោង លោកអភិបាលរងស្រុក លោក លោកស្រីជាមេឃុំ មេភូមិ លោកអធិការនគរបាលស្រុក ព្រមទាំងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក និងបងប្អូនប្រជាពលរដ្ឋចូលរួមផងដែរ។

ក្នុងឱកាសនោះផងដែរឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ ណែនាំផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ អុំ ពូមីង សូមចូលរួមគ្នាទប់ស្កាត់ និងអប់រំណែនាំដល់កូនៗ ចៅៗរបស់បងប្អូន ហាមកុំឲ្យមានការសេព ឬប្រើប្រាស់គ្រឿងញៀន និងប្រាប់ពីផលលំបាក ផលប៉ះពាល់នៃថ្នាំញៀន ឲ្យពួកគាត់បានដឹង ព្រោះថាសាធាតុទាំងនេះ វាធ្វើអោយប៉ះពាល់ដល់សុខភាព ប៉ះពាល់ដល់កិត្តិយសគ្រួសារ សង្គមជាតិរបស់យើង ពិសេសធ្វើអោយខាតបង់ថវិកា ពេលវេលា ខូចអនាគត កើតជាអំពើហឹង្សា អំពើលួចឆក់ប្លន់ផ្សេងៗ ដែលសង្គមស្អប់ខ្ពើមថែមទៀត ។

ជាមួយគ្នានោះផងដែរឯកឧត្តម ក៏បានធ្វើការណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗដូចជាចោឆក់ ចោលួច ក្មេងទំនើង បទល្មើសជួញដូរ ចែកចាយគ្រឿងញៀនគ្រប់ប្រភេទ ជាពិសេសរួមគ្នាអនុវត្តឲ្យ បាននូវគោលនយោបាយភូមិ/ឃុំ មានសុវត្តិភាព របស់រាជរដ្ឋា ភិបាលដែលបានដាក់ចេញ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីធានាបាននូវសុខសុវត្តិភាពជូនពលរដ្ឋក្នុងមូលដ្ឋានយើង ។

សូមជម្រាបជូនដែរថា សម្រាប់ខេត្តតាកែវ គឺទទួលបានអង្ករសរុបចំនួន ៧៥០០០គីឡូក្រាម សម្រាប់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ជាពិសេសពលរដ្ឋក្រីក្រខ្វះខាត ចំនួន ២៥០០គ្រួសារ នៅតាមបណ្ដាក្រុង ស្រុក ចំនួន ១០ ក្នុងខេត្តតាកែវ ៕FB_IMG_1692257532217 FB_IMG_1692257526222 FB_IMG_1692257539990 FB_IMG_1692257556099

You might like