នៅទីតាំងថ្មីដោយក្តីរីករាយមិនដូចពីទីតាំងចាស់ខ្វះភាពកក់ក្តៅហើយស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាលនិងសាលាក្រុងភ្នំពេញ

ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៖បើយើងធ្វើដំណើរពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ឆ្ពោះពីកើតទៅលិច កាត់តាមសង្កាត់ព្រែកព្នៅ សំរោង ពញាពន់តាមផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំបាសិដ្ឋ ឃើញថាមានផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅ ម្តុំបឹងតាមោក តាំងទីលំនៅលើចំណីចិញ្ចើមនិងនៅក្នុងទឹក វាងាយនឹងបាក់រលំនិង ប៉ះពាល់ដល់អាយុជីវិត ពេលណាមានភ្លៀងខ្យល់កន្លះ។​និងមានផលប៉ះពាល់ជាខ្លាំងដល់គំរោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល!

ដោយមើលឃើញថាការរស់នៅរបស់បងប្អូនមិនរៀបរយ មានភាពមិនសមរម្យដូចខាងក្រោម៖
១.ភាពមិនរៀបរយតាមដងផ្លូវបង្កអោយមានអសន្តិសុខផ្នែកសុវត្ថិភាពចរាចរណ៍សាធារណៈមកលើបងប្អូន មានកូនចៅ កុមារាកុមារីរត់លេងលើដងផ្លូវ
២.ការរស់នៅពិបាកក្នុងភាពអនាម័យ
៣.កា​ររស់នៅលើ(ដីសាធារណះរបស់រដ្ឋ)
៤.មិនមានភាពស្របច្បាប់ក្នុងការផ្តល់ប័ណ្ណស្នាក់នៅឬប័ណ្ណគ្រួសារនិងប័ណ្ណកម្មសិទ្ធិជូនបាន។
៥.ផ្ទះខ្លះមានសភាពទ្រុដទ្រោម ជើងសសរត្រាំទឹក ជើងសសរវៀច ជាពិសេសមានផ្ទះខ្លះអាចនឹងបាក់រលំចូលផ្ទៃបឹងក៏មានកត្តាខាងលើនេះហើយ បានជាសាលារាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេងលោកបានសុំគោលនយោបាយពីរាជរដ្ឋាភិបាល ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដោយបានទិញដីមួយកន្លែងមិនឆ្ងាយពីទីនេះ ស្ថិតតាមផ្លូវ១៥១ នេះដដែលដោយផ្តល់ជាដីឡូតិ៍ ៤,៥ ម៉ែត្រ​ x ១៨ ម៉ែត្រ​ មានផ្លូវ ១០ ម៉ែត្រ​ ,មានលូ ទឹក ភ្លើង និងផ្តល់កម្មសិទ្ធិស្របច្បាប់។និងរៀបចំឯកសារផ្សេងៗទៀតជូនប្រជាពលរដ្ឋ។

ដោយបានមើលឃើញក្នុងការដោះតាមគោលនយោបាយល្អ ក៏មាន បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានស្មគ្រ័ចិត្តរុះរើផ្ទះប្តូរទីតាំង មករស់នៅតាមការគិតគូររបស់សាលារាជធានីភ្នំពេញ ដោយគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនឹងអាជ្ញាធរខណ្ឌព្រែកព្នៅ មានចិត្តសប្បាយរីករាយជាខ្លាំង ដោយរស់នៅគ្មានភាពភ័យខ្លាច និងងាយស្រួលក្នុងការរកទទូលទាន«បើព្រៀបធៀប»ទៅនឹងទីតាំងចាស់ដែលពួកគាត់រស់នៅកន្លងមក។​ទោះបីពួកគាត់ធ្លាប់រស់នៅទីតាំងខាងលើអស់រយះពេលជាច្រើនឆ្នាំរួចទៅហើយក្តី ជាពិសេសមានបងប្អូនខ្លះមានដីធ្លីធំៗរស់នៅជិត៣០ឆ្នាំកន្លងមក។

នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅក្នុងលំនៅឋានក្នុងតំបន់ ដែលអាជ្ញាធររៀចំជូនក្នុងពេលនោះដែរបងប្អូនប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ លោកប្រធានការិយាលយ័ភូមិបាលដែនដីខណ្ឌ ស៊ូ ស៊ីវុត្ថា និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់។

បងប្អូនក៌សូមអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត សូមចូលរួមទទួលយកគោលនយោបាយដោះស្រាយដ៏ល្អនេះ ដើម្បីការរស់នៅមានភាពប្រសើរជាងបច្ចុប្បន្ន នៅទីតាំងចាស់ ដើម្បីអោយរាជរដ្ឋាភិបាល មានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។IMG_20230818_133130_276 IMG_20230818_124954_312 IMG_20230818_125000_010 IMG_20230818_125003_934

You might like