រដ្ឋបាលខេត្តតាកែវ រៀបចំពិធីលែងត្រី ចម្រុះជាង ២០០០០ ក្បាល នៅក្នុងបឹងតាកែវ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ០១កក្ដដា

នាព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមអ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឧត្តមសនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជា ការតំបន់សឹករងខេត្ត លោកវរសេនីយ៍ឯក យូ អាល់វី មេបញ្ជា ការរងកងរាជអាវុធហត្ថខេត្ត លោក កង អាណាន់ អភិបាល ក្រុង លោក សៅ សុកល នាយកខណ្ឌរដ្ឋបាលជលផល ព្រមទាំង មន្រ្តីរាជការចំណុះរដ្ឋបាលក្រុង សង្កាត់ ភូមិ បានអញ្ជើញចូលរួមប្រលែងត្រីចម្រុះចំនួន២១០០០ក្បាល នៅបឹងតាកែវ ដើម្បីអបអរសាទរទិវាមច្ឆាជាតិ ០១ កក្ដដា ២០២៣ ។

យោងតាមរបាយការណ៍របស់ លោក សៅ កុសល នាយកខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៣ នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ សរុបចំនួន ២១០០០ក្បាល មានដូចជា៖ ត្រីប្រា (ធំ) ចំនួន ៥០០០កូនត្រីឆ្អិន ១៦០០០កូន ត្រីព្រលូង ២០០កូន ត្រីកាហែ ៥០០កូន បង្កង ១០០ក្បាល ត្រីកន្ធ ៣គីឡូក្រាម ត្រីឆ្អិន ៥គីឡូក្រាម ដើម្បីប្រលែងចូលបឹងតាកែវ ដើម្បីបង្កើបង្កើនផលស្ដុកនៅក្នុងធម្មជាតិ ឱ្យកាន់តែសម្បូរណ៍កើនឡើងថែមទៀត និងប្រែក្លាយជាកន្លែងអភិរក្សត្រីពូជមួយកន្លែងក្នុងក្រុងដូនកែវ ៕FB_IMG_1692355820080 FB_IMG_1692355817788 FB_IMG_1692355826293 FB_IMG_1692355842098 FB_IMG_1692355857086 FB_IMG_1692355805121 FB_IMG_1692355802380 FB_IMG_1692355810746

You might like