ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញ​ជាអធិបតីភាពបើកសិក្ខាសាលា ស្ដីពី​បញ្ហាក្នុងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុ

ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ អញ្ជើញ​ជាអធិបតីភាពបើកសិក្ខាសាលា ស្ដីពី​ បញ្ហាប្រឈម​ ក្នុងការទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច​ និងមធ្យម​ វិស័យកមន្តសាល ក្នុងខេត្តបន្ទាយមានជ័យ សិក្ខាសាលាជាតិជាស៊េរី​ ស្តីពី​ការអភិវឌ្ឍន៍​ វិស័យឯកជន​ ក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា​ នៃកម្មវិធីពង្រឹងភាពប្រកួតប្រជែង​ នៃសហគ្រាសជាតិ​ (ICONE)។

សិក្ខាសាលានេះប្រព្រឹត្តដោយមានការចូលរួម​លោកបណ្ឌិត ស្តេហ្វាន់ ហាន់ហ្សឺលម៉ាន់ ប្រធានក្រុមការងារ GIZ – ICONE លោក លោកស្រីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា−សឹង្ហបូរី​ ថ្នាក់ដឹកនាំ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលជាសមាជិកក្រុមការងារកម្មវិធី ICONE​ ថ្នាក់ខេត្ត រួមមានខេត្ត បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប លោក-លោកស្រីតំណាងសមាគមអាជីវកម្ម ក្រុមហ៊ុន សហគ្រាសដែលបានចូលរួមសិក្ខាសាលា​ សាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។FB_IMG_1692771994249 FB_IMG_1692771951785 FB_IMG_1692771960327 FB_IMG_1692771969317 FB_IMG_1692771971789 FB_IMG_1692771980070 FB_IMG_1692772016721 FB_IMG_1692771955284

You might like