ឯកឧត្តមអនុប្រធានទី២រដ្ឋសភាអបអរសាទរ និងជូនពរ​ ឯកឧត្តមរដ្ឋមន្រ្តីថ្មី ទទួលបានជោគជ័យនៅក្នុងការដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ រួមជាមួយ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីថ្មីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួង។

នៅក្នុងឱកាសនោះ ឯកឧត្តម វង សូត បានសម្តែងក្តីអបអរសាទរចំពោះ ឯកឧត្តម ជា សុមេធី ដែលត្រូវបានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសប្រទានព្រះរាជក្រឹត្យតែងតាំងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា។

ឯកឧត្តម អនុប្រធានទី២រដ្ឋសភា បានជូនពរ ឯកឧត្តមរដ្ឋមន្រ្តីថ្មី ទទួលបានជោគជ័យនៅក្នុងការដឹកនាំក្រសួង ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ កាន់តែរីកចម្រើនទៅមុខទៀត។ ឯកឧត្តម វង សូត បានរំលឹកអនុស្សាវរីយ៍ជាច្រើន ដែលបានកើតមាននៅក្នុងរយៈពេលឯកឧត្តមដឹកនាំក្រសួង នាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តម បានផ្ដាំផ្ញើថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់គប្បីខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន តាមតួនាទីរៀងៗខ្លួន ព្រមទាំងរក្សាសាមគ្គីភាព និងគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

FB_IMG_1693045001557

FB_IMG_1693045005652

FB_IMG_1693045029958

FB_IMG_1693045013971

FB_IMG_1693045045769

FB_IMG_1693045053603

You might like