ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួល​ជួបជាមួយ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និងពេញ សមត្ថភាព​នៃសហភាពអឺរ៉ុប (EU) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ចប់​អាណត្តិ​បេសកកម្ម​ការទូត

នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប(EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្រាប់កិច្ចសហប្រតិបត្តិការល្អក្នុងការចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពប្រសើរឡើង។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបាន​និង​កំពុង​យកចិត្ត​ទុកដាក់​ក្តាប់​ស្ថានភាព​កសិកម្ម​ទាំងទិដ្ឋភាព​បច្ចេកទេស​ និង​នយោបាយ គៀងគរ​ឱ្យ​មាន​ការចូលរួម​ពីវិស័យឯកជន និងដៃគូរ​អភិវឌ្ឍន៍ ដើម្បីជំរុញ​កម្មវិធី​ផ្សព្វផ្សាយ​កសិកម្ម​ឱ្យកាន់​តែ​ខិតជិត​កសិករ​និងក្រុមអ្នកផលិត មាន​ភាព​ម្ចាស់ការ ធ្វើឱ្យ​ប្រសើរ​ឡើងនូវ​ខ្សែ​ច្រវាក់តម្លៃ ធានាបាន​នូវសន្តិសុខស្បៀង​និងស្ថិរភាព​តម្លៃ​នៅ​ទូទាំងប្រទេស ព្រមទាំង​ការអនុវត្ត​យុទ្ធសាស្ត្រ​កាត់​បន្ថយថ្លៃដើម កាត់​បន្ថយការ​ចំណាយផ្សេងៗ ដើម្បីជួយ​ឱ្យកសិករ​ទទួលបាន​ផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាព​សេដ្ឋកិច្ច ក្នុងការចូលរួម​ជំរុញ​សេដ្ឋកិច្ច​ប្រទេសកម្ពុជា ឱ្យក្លាយប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅឆ្នាំ២០៣០៕

FB_IMG_1693057120987 FB_IMG_1693057134494 FB_IMG_1693057137473 FB_IMG_1693057113347 FB_IMG_1693057142038 FB_IMG_1693057150932

You might like