នាព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទីទី ២៨ ខែ សីហា ឆ្នាំ២០២៣នេះនៅសាលាសង្កាត់ឫស្សីកែវ មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ លើកទី១៤ ប្រចាំខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក មូល វីរៈ ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាប្រធានអង្គប្រជុំ។
សមាសភាពដែលអញ្ជើញចូលរួមមានៈ
១- សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន១១រូប
២- លោកជ្រិន យូរ៉ាន់ នាយរងប៉ុស្តិ៍
៣- លោកមេភូមិទាំង៤
៤- ស្មៀន និងមន្ត្រីសាលាសង្កាត់
របៀបវារៈមាន:
១- ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រចាំខែកក្កដា ឆ្នាំ២០២៣
២- ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែ សីហាឆ្នាំ២០២៣
៣- បញ្ហាផ្សេងៗ
ជាកិច្ចចាប់ផ្ដើម លោកប្រធានអង្គប្រជុំបានមានមតិស្វាគមន៍ និងស្មៀនសង្កាត់អានកំណត់ហេតុអង្គប្រជុំ ប្រចាំខែកក្កដា ជូនអង្គប្រជុំ។
ជាកិច្ចបន្ទាប់អង្គប្រជុំបានពិនិត្យ លើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ ២០២៣ រួចមកសមាជិកអង្គប្រជុំបានលើកដៃអនុម័តលើកំណត់ហេតុ និងរបាយការណ៍ដោយលើកដៃ ១១/១១ សម្លេង ។
ឈានចូលរបៀបវារៈផ្សេងៗ :
– រាយការណ៍ពីការអនុវត្តលើការងារយន្តការច្រកចេញចូលតែមួយ
– លោកប្រធាន អង្គប្រជុំបានជម្រាបជូនសមាជិកក្រុមប្រឹក្សា និង ក្រុមការងារសង្កាត់ទាំងអស់សូមយកចិត្តទុកដាក់ ជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០២៣ ជាពិសេសគឺប្រជាពលរដ្ឋដែលទើបគ្រប់អាយុនិងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ។
– ការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ ២០២៣ ដល់ថ្ងៃទី៣០ កញ្ញា ២០២៣ ដើម្បីមកពិនិត្យមើលឈ្មោះក្នុងកំឡុងពេលចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ២០២៣ ។
– លោកជ្រិន យូរ៉ាន់ នាយរងប៉ុស្តិ៍ បានរាយការណ៍អំពីសកម្មភាពការងារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន និងលទ្ធផលនៃការដោះស្រាយទំនាស់ផ្សេងៗ ជូនប្រជាពល រដ្ឋ ក្នុងមូលដ្ឋាន។
ជាកិច្ចបញ្ចប់លោកប្រធានអង្គប្រជុំបានមានមតិបូកសរុប និងដាក់ទិសដៅនាខែបន្ទាប់រួមមាន :
– ចូលរួមគ្រប់សកម្មភាពក្នុងការជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិ និង ជំនន់ទឹកភ្លៀង ជាដើម ។
-ត្រូវចុះមើល លូ ប្រឡាយ ព្រោះជារដូវភ្លៀងធ្លាក់ ដើម្បីស្វែងរកប្រភពកស្ទះ។
-ជំរុញឲ្យក្រុមការងារ ទាំងអស់ សូមបន្តការខិតខំប្រឹងប្រែងក្នុងការបំពេញការងារបំរើសេវាសាធារណៈ និង សេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានរហ័សទាន់ចិត្ត ។

