ទំនិញនាំចូលសាច់គោបង្កក និងគ្រឿងសមុទ្រក្លាស្សេខូចគុណភាព ចំនួនប្រមាណជាង ៨តោន ត្រូវបានដុតកម្ទេចចោលនៅស្រុកត្រាំកក់

ខេត្តតាកែវ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយនាយកដ្ឋានសវនកម្មគយនិងរដ្ឋាករកម្ពុជា និងសាខាគយ និងរដ្ឋាករកម្ពុជាធ្វើការដុតកម្ទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ចំនួន៨៨១២គីឡូក្រាម។

មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការដុតកំទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ក្នុងនោះមានគ្រឿងសមុទ្រ និងសាច់បង្កកនាំចូលចំនួន៨ ៨១២គីឡូក្រាម ដែលរឹបអូសបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅដែល ស្ថិតនៅទីតាំងដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។

ទំនិញគ្រឿងសមុទ្រក្លាស្សេ និងសាច់គោបង្កកល្មើសខូចគុណភាព តាមនីតិវិធីជាធរមាន រួមមាន៖ ១.បង្គាក្លាស្សេ ចំនួន ៣៩៤កេស ទម្ងន់សរុបប្រមាណ ៧,០៩២ គីឡូក្រាម។ ២.មឹកក្លាស្សេ ចំនួន ៧កេស ទម្ងន់សរុបប្រមាណ ១៤០ គីឡូក្រាម។ ៣.ក្តាមក្លាស្សេ ចំនួន ១៦កេស ទម្ងន់សរុបប្រមាណ ១៦០គីឡូក្រាម។ ៤.ក្តាមប្រៃក្លាស្សេ ចំនួន ១៩កេស ទម្ងន់សរុបប្រមាណ ៧៦០ គីឡូក្រាម និង៥.សាច់គោបង្កក ចំនួន ១០កេស ទម្ងន់សរុបប្រមាណ ៦៦០ គីឡូក្រាមទម្ងន់សរុបប្រមាណ ៨,៨១២ គីឡូក្រាម។

គួរឱ្យដឹងដែរថា យោងតាមប្រកាសអន្តរក្រសួងចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ដីពីកិច្ចសហការរវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះមកជា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដោយមន្រ្តីជំនាញទាំងពីរស្ថាប័នតែងតែសហការគ្នាក្នុងការទប់ស្កាត់ បង្ការ ហាមឃាត់ នូវទំនិញដែលគ្មានគុណភាព សុវត្ថិភាព និងមិនអនុលោមតាមបទប្បញ្ញត្តិ ដើម្បីការពារនូវសុខុមាលភាព និងផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់៕FB_IMG_1693206516018 FB_IMG_1693206511790 FB_IMG_1693206505838 IMG_20230828_141947 FB_IMG_1693206508953

You might like