ព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣
នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ដ មានកិច្ចប្រជុំត្រួតពិនិត្យលេីលទ្ធផលកិច្ចប្រតិបត្ដិការ រយៈពេល ០៩ខែ និងបន្ដផ្សព្វផ្សាយអនុប្រសាសន៍ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការ នគរបាលជាតិ ជូនដល់កងកំលាំងនគរបាលជាថ្នាក់ដឹកនាំ ចំណុះស្នងការដ្ឋាននគរបាលខេត្ដ ។
កិច្ចប្រជុំផ្សព្វផ្សាយ ស្ថិតក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ បានការចូលរួមពី ៖
-លោក លោកស្រី ស្នងការរង ទទួលផែនការងារជំនាញ ១០ (អវត្ដមាន០២)
-លោក ស្នងការរង ទទួលជំនួយការ ដឹកនាំការិយាល័យ មួយចំនួន
-លោក លោកស្រី នាយ នាយរងការិយាល័យ ទាំង៣០
-លោកអធិការ នគរបាលក្រុង ស្រុក ទាំង៣០
ព្រមទាំងមន្រ្ដីសរុប មួយចំនួនទៀត។
ជាកិច្ចចាប់ផ្ដេីម លោកស្នងការ បានអនុញ្ញាតអោយនាយការិ.សរុប អានរបាយការណ៍រយៈពេល០៩ខែ ដាក់ឆ្លងកិច្ចប្រជុំ ក្នុងនោះលោកស្នងការបានក្រេីនរំលឹកនិងជម្រុញអោយផែនការងារជំនាញ នាយការិ. អធិការដ្ឋាន ពិនិត្យកែសម្រួលនិងបំពេញបន្ថែមចំណុចខ្លះដែលជាចំណុចខ្វះខាតនិងមនបានអនុវត្ដស្របតាមស្ថានភាពការងារជាក់ស្ដែងកន្លងមករបស់អង្គភាព។
មានយោបល់បំពេញបន្ថែម លោក លោកស្រី ស្នងការរង ទទួលផែនបានលេីកឡេីងអំពីចំណុចខ្វះខាតមួយចំនួននិងដាក់ឆ្លងយោបល់អង្គប្រជុំពិសេសការជម្រុញលេីការងារអនុវត្ដតាមភារកិច្ចប្រកាសរបស់ក្រសួងពិសេសការប្រតិបត្ដការតាមនីតិវិធីជម្រុញលេីការអនុវត្ដអោយមានប្រសិទ្ធភាពជាកត្ដាដំណោះស្រាយនិងសាកសិទ្ធិភាព ជាចុងក្រោយលោកស្នងការ ថ្លែងអំណរគុណចំពោះការយកចិត្ដទុកដាក់របស់អង្គភាពទាំងអស់កងកំលាំងមន្រ្ដីក្រោមឱវាទដែលបានខិតខំបំពេញការងារលេីភាពម្ចាស់ការនិងស្របតាមនីតិវិធីដែលរក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អគ្រប់តំណាក់កាលនៃស្ថានការណ៍របស់កម្ពុជាក្នុងពេលកម្ពុជារៀបចំការបោះឆ្នោតច្រើនជាប់គ្នាកិច្ចប្រជុំកំពូលអាស៊ាន ២០២២-២០២៣៕

