ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំស្តីពី ពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ចនិងកំណត់ ទិសដៅការងារអនុវត្តបន្ត

ឯកឧត្តម សាយ សំអាល់ សូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលបានបំពេញភារកិច្ចកន្លងមក និងសូមលើកទឹកចិត្តឱ្យបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពតទៅមុខទៀត។

ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ​ សំអាល់ នៅក្នុងកិច្ចប្រជុំជីវភាពរបស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារអគ្គាធិការកិច្ច និងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអនុវត្ត និងកំណត់ទិសដៅការងារអនុវត្តបន្ត នៅព្រឹកថ្ងៃចន្ទ​ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថាការពង្រឹងមុខងារសាធារណៈ គឺជាការងារអទិភាពដើម្បីបន្តនិរន្តភាពរដ្ឋបាលទំនើប។​ អគ្គាធិការដ្ឋាន ត្រូវសម្របសម្រួលជាមួយអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានជំនាញទាំងអស់ ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការក្រសួង ដោយឈរលើស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តបន្ថែម តាមរយៈការប្រលងប្រណាំងពីប្រសិទ្ធភាពការងារនៅក្នុងនាយកដ្ឋាន និងអគ្គនាយកដ្ឋានទាំងអស់។ តាមរយៈកម្មវិធីនេះ នឹងក្លាយជាទម្លាប់ថ្មី ក្នុងការពត់ទម្លាប់ការងាររបស់មន្រ្តី និងស្ថាប័នរបស់យើងឱ្យកាន់តែមានភាពកក់ក្តៅ និងទំនុកចិត្ត តាមរយៈ ពាក្យស្លោក “ទូកទៅកំពង់នៅ”។

បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យគ្រប់អគ្គនាយកដ្ឋានទាំងអស់រួមគ្នា រៀបចំការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើប និងបន្តពង្រឹងសមត្ថភាពមន្រ្តីជំនាញ និងគ្រប់ភាគីពាក់ព័ន្ធរួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការបណ្តុះបណ្តាល និងផ្សព្វផ្សាយបន្ថែម ទាំងជំនាញបច្ចេកទេស និងភាពជំនាញភាពជាអ្នកដឹកនាំ ដោយសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងសាលាបណ្តុះបណ្តាលដែលមានស្រាប់។FB_IMG_1693810891332 FB_IMG_1693810954833 FB_IMG_1693810958718 FB_IMG_1693810970700 FB_IMG_1693810894611

You might like