កិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញាឆ្នាំ២០២៣

នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក​ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំពិធី “ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៣ និងប្រគល់ត្រាមូល លិខិតសរសើរជូនមន្រ្តីនគរបាលជាតិ” នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង​ លោក​នាយការិយាល័យជំនាញ​ទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការនគរបាលក្រុង/ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍ការពារព្រំដែនទាំង១១ប៉ុស្តិ៍ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង១០០ប៉ុស្តិ៍ និងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រើនរូប។ ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ទោ ហេង ណារុន នាយរងការិយាល័យសរុបផែនការ ឡើងអានរបាយការណ៍ស្វាគមន៍ប្រចាំខែសីហា និងលើកទិសដៅអនុវត្តន៍ការងារបន្តជូនអង្គពិធីជ្រាប រួចមកលោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តល់កិត្តិយសប្រគល់ត្រាមូលដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលិខិតសរសើរជូនដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានដៃល្អនាពេលកន្លងមក។

មានមតិពាក់ព័ន្ធណែនាំក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ផ្តាំផ្ញេី ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្នុងនាមលោក ឧត្តមសេនីយ៍ទោ ស្នងការផ្ទាល់សូមធ្វើការកោតសរសេីរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត និងអនុវត្តឲ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ពង្រឹងលើការងារជំនាញប្រចាំថ្ងៃគ្រប់បណ្តាអង្គភាព ក៏ដូចជាផែនទាំង១៣ ផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងវិន័យលេខៈ០០៦របស់កងកម្លាំងនគរបាលជាតិ រក្សាសាមគ្គីភាពផ្ទៃក្នុង ត្រៀមកម្លាំងប្រចាំការជានិច្ច២៤ម៉ោងលើ២៤ម៉ោងចេញល្បាតចល័តក្នុងមូលដ្ឋាន ដើម្បីទ្រោលសភាពការណ៍កើតឡើងជាយថាហតុ បន្តផ្សព្វផ្សាយតាមវេទិការសាធារណៈ ស្តីពីបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕FB_IMG_1693817531769 FB_IMG_1693817641552 FB_IMG_1693817544685 FB_IMG_1693817542220 FB_IMG_1693817550375 FB_IMG_1693817624450 FB_IMG_1693817590432 FB_IMG_1693817631630 FB_IMG_1693817594565 FB_IMG_1693817562308 FB_IMG_1693817570037 FB_IMG_1693817572823

You might like