ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានអញ្ជេីញជាអធបិតីភាព​ សំណេះសំណាលសមាជិក-សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ស្រុកភ្នំស្រុក

នៅព្រឹកថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២៣​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ បានអញ្ជេីញជាអធបិតីភាព​ ក្នុងកិច្ចសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ និងតំណាងសមាជិក-សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ស្រុកភ្នំស្រុកជាង២០០០នាក់។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្តម​ បោន​ ប៊ិន​ សមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក​ ឯកឧត្តម​ លោកជំទាវ​ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក​ ក្រុមការងារចុះឃុំ​ និងភូមិ ប្រមាណជាង២០០០នាក់​ ប្រារព្ធធ្វេីឡេីងនៅភោជនីយដ្ឋាន​ លី​ គ្រុះ​ ស្ថិតក្នុងភូមិមាត់ស្រះ​ ឃុំស្រះជីក​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានមានជ័យ។

ឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ បានថ្លែងអំណរគុណដល់សមាជិក-សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ស្រុកភ្នំស្រុកទាំងអស់​ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ រហូតទទួលបានជ័យជម្នះ​ ជាពិសេសគាំទ្រ​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ នីតិកាលទី៧។

​ ឯកឧត្តម​ អ៊ុំ​ រាត្រី បានបញ្ជាក់ថា​ ការបោះឆ្នោតកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គឺជាការបោះឆ្នោតមួយដែលមានលក្ខណៈសេរីយុត្តិធម៌, ត្រឹមត្រូវ និងមានតម្លាភាព ដោយមានប្រជាពលរដ្ឋចូលរួមរហូតដល់ជាង៨លាន២សែននាក់​ ប្រមាណ ៨៤,៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត របស់ គជប ហើយក្នុងនេះ សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរហូតដល់ទៅប្រមាណ ៨២,៣ % ។

ឯកឧត្តមបានបញ្ជាក់ថា​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី​ ដែលមានសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ នីតិកាលទី៧នេះ​ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ៥យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់ បងប្អូនជនរួមជាតិយើងទាំងអស់ តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» នេះសម្រាប់ដំណើរទៅមុខរបស់កម្ពុជា នឹងដាក់ចេញ ព្រមទាំងជំរុញអនុវត្តឱ្យបានជោគជ័យ នូវ «យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១» សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម​ គណអធិបតី​ ក៏បានអញ្ជេីញពិសារ​ អាហារស្និតស្នាលជាមួយសមាជិក-សមាជិកា ប្រកបដោយក្តីសប្បាយរីករាយផងដែរ៕FB_IMG_1693840581239 FB_IMG_1693840584316 FB_IMG_1693840588665 FB_IMG_1693840593485 FB_IMG_1693840598630 FB_IMG_1693840606928 FB_IMG_1693840619025 FB_IMG_1693840622693 FB_IMG_1693840628601 FB_IMG_1693840634746

You might like