លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំអំពីការចុះអធិការកិច្ចនៅអយ្យការអមសាលាដំបូង បន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញលដឹកនាំលោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង (ផែនការងារព្រហ្មទណ្ឌ ផែនការងារប្រឆាំងគ្រឿងញៀន ផែនការងារនគរបាលសណ្តាប់ធ្នាប់ ផែនការងារអន្តោប្រវេសន៍ ផែនការងារប្រឆាំងបទបទល្មើសសេដ្ឋកិច្ច ផែនការងារសន្តិសុខ ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារនីតិជន) លោកនាយការិយាល័យជំនាញ លោកអធិការ ក្រុងស្រុកដែលជា មន្រ្តីនគរបាលយុត្តិធម៌ចូលរួមប្រជុំអំពីការចុះអធិការកិច្ចនៅអយ្យការអមសាលាដំបូង មន្រ្តីនគរបាលយុត្តិធម៌ និងពន្ធនាគារខេត្តបន្ទាយមានជ័យ ក្នុងដែនសមត្ថកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង ប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម តន់ សីហតេជ និង​ ឯកឧត្ដម អ៊ិត សុធា អគ្គព្រះរាជអជ្ញារង មហាអយ្យកាអមសាលាឧទ្ធរណ៍។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាដំបូងខេត្តបន្ទាយមានជ័យ ៕FB_IMG_1693882937157 FB_IMG_1693882954324 FB_IMG_1693883037449 FB_IMG_1693882928920 FB_IMG_1693882987436 FB_IMG_1693882836294 FB_IMG_1693882839698 FB_IMG_1693882845726 FB_IMG_1693882897712 FB_IMG_1693882996913 FB_IMG_1693896718796

You might like