សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន ប្រារព្ធពិធីកាន់បិណ្ឌទី៤..

នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ ត្រូវនឹងថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមនឹងឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តប្រជុំនទី ហៅវត្តក្រពើហា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រារព្ធពិធីកាន់បិណ្ឌទី៤ ប្រកបដោយសទ្ធាជ្រះថ្លា តាមប្រពៃណី និងទំនៀមទម្លាប់សាសនាជារៀងរាល់ឆ្នាំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន ព្រមទាំងកូនចៅ បានឧទ្ទិសនូវកុសលផលបុណ្យដែលកើតចេញពីពិធីកាន់បិណ្ឌទី៤នេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន​ មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធទាំងអស់ បានកើតក្នុងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

តាមទំនៀមទម្លាប់ពិធីបុណ្យកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌចាប់ផ្តើមនៅ ថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។FB_IMG_1696322791291 FB_IMG_1696322794407 FB_IMG_1696322859911 FB_IMG_1696322854480 FB_IMG_1696322850391 FB_IMG_1696322827639

You might like