ថ្ងៃចន្ទ១០ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័កពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី ៩ ខែតុលាឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកស្រី រួមជាមួយមន្រ្តីក្រោមឱវាទ និង ញាតិមិត្តជិតឆ្ងាយ មានចិត្តជ្រះថ្លារួមគ្នា ប្រគេននូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ១២អង្គក្នុងមួយអង្ដ ដប់ប្រាំុមុឺនរៀល ១៥០.០០០៛ និង តាជី ដូនជី៧នាក់ក្នុងមួយនាក់១០០០B មួយពាន់បាត បច្ច័យកសាង ២៦០.០០០.០០៛ មួយម្ភៃប្រាំមួយលានរៀលសំរាប់កសាងនៅវត្ត កុឌ្ឌបព្វតា ហៅវត្តភ្នំជញ្ជាំង ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ និងបានធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ វីរៈយុទ្ធជន វីរៈយុទ្ធនារី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានពលីមរណៈ ដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងរយៈកាលកន្លងមកផងដែរ។

