លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ មានបើកកិច្ចប្រ ជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញក្រោមការដឹកនាំដោយលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដែលមានការចូលរួមពី លោក លោកស្រីអភិបាលរងខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីនាយប៉ុស្តិ៍សង្កាត់ទាំង១១ និងលោក លោកស្រីប្រធានទីរួមផ្សារទាំង៣ តំណាងក្រុមហ៊ុនមីសូដា។ នៅក្នុងកិច្ចប្រជុំលោក អភិបាលខណ្ឌ និងជាប្រធានអង្គប្រជុំបានមានប្រសាសន៍ថា៖ ខណ្ឌដូនពេញជាមជ្ឈមណ្ឌលព័ត៌មាន វប្បធម៌ ទេសចរណ៍ ដែលបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់ជាតិសាសន៍អញ្ជើញមកកំសាន្ត ទស្សនារមនីយដ្ឋានប្រវត្តិសាស្ត្រជាដើម។ ដូច្នេះលោក លោកស្រីអភិបាលរង ត្រូវយកចិត្តទុកដាក់សណ្តាប់ធ្នាប់ អនាម័យបរិស្ថានឲ្យបានល្អ មិនអនុញ្ញាតឲ្យមានការលក់ដូរតាមផ្លូវ ទូកកាណូតទេសចរណ៍មិនត្រូវអនុញ្ញាតឲ្យធ្វើចរាចរណ៍ដាច់ខាតក្នុងអំឡុងពេលបុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ ឆ្នាំនេះមានទូកងរ ទូកមួងចូលរួមប្រកួតប្រជែងប្រមាណ ១៣៣គូ អាចមានមុស្សអញ្ជើញមកពីគ្រប់ទិសទី ២៥ខេត្តក្រុងមកទស្សនាកំសាន្ត។ ហេតុនេះការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថានគឺជាគោលដៅដែលរដ្ឋបាលខណ្ឌដូនពេញត្រូវតែយកចិត្តទុកដាក់បំផុត។ ដោយឡែកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ស្នើសុំលោក លោកស្រីចៅសង្កាត់ទាំង១១ លោកនាយប៉ុស្តិ៍ទាំង១១ មេត្តាយកចិត្តទុកដាក់ចំពោះបងប្អូនដែលចាក់សោរផ្ទះទៅធ្វើបុណ្យតាមទីវត្តអារាមនានា តាមខេត្ត តាមក្រុងទូទាំងប្រទេស ត្រូវណែនាំឲ្យប្រជាពលរដ្ឋមូលដ្ឋានចាក់សោរផ្ទះ បិទកុងតាក់ភ្លើង ពន្លត់ទៀន ធូបឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីកុំឲ្យមានបញ្ហាអ្វីកើតឡើងដោយចៃដន្យ។លោកអភិបាលបានកោតសរសើរចំពោះកិច្កការខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយមិនខ្លាចពីការនឿយហត់។

ក្នុងឱកាសនេះលោកអភិបាល បានជូនពរដល់សមាជិក សមាជិកាអង្គប្រជុំបានសេចក្តីសុខចម្រើន៕FB_IMG_1697103340972 FB_IMG_1697103309548 FB_IMG_1697103312156 FB_IMG_1697103343926 FB_IMG_1697103326339 FB_IMG_1697103318618

You might like