លោកឧត្តមសេនីយ៍ត្រីបោន​ ប៊ិន​ អញ្ជេីញ​សំណេះសំណាលជាមួយ​ កីឡាករទូក​ ង​ “អធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ​”​ ដែលជាទូក​ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃពុធ​ ទី០៨​ ខែវិច្ឆិកា​ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក​ ង​ “អធិរាជឥន្ទ្រីសែនជ័យបារមីភ្នំស្វាយ​”​ ដែលជាទូក​ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ត្រៀមចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណ​ ក្រោយបរិវេណ​សាកលវិទ្យាល័យជាតិ​មានជ័យ​ ស្ថិតនៅភូមិបាណយ​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-១២​ ខែវិច្ឆិកា​ ឆ្នាំ២០២៣នេះ និងត្រៀមទៅចូលរួមអបអរសារទរពិធីបុណ្យអុំទូកនៅទន្លវ៉ៃគោ ខេត្តស្វាយរៀង​ នាថ្ងៃទី១៨​-១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៣ នាពេលខាងមុខ។

នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានធ្វើការផ្ដាំផ្ញើដល់កីឡាករទូក ង ទាំងអស់​ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព​ ដើម្បីដណ្តើមយកជ័យលាភី​ ជូនដល់អង្គភាព​ ជាពិសេសសុំឱ្យកីឡាករទាំងអស់មុនពេលប្រណាំងទូក​ ត្រូវថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាត​ ផឹកស្អាត​ ប្រកបដោយអនាម័យ​ ចៀសវាងនូវការបរិភោគនៅអាហារដែលប៉ះពាល់ដល់សុខភាព​ ជាពិសេសការពិសារគ្រឿងស្រវឹងជាដេីម​។

បន្ទាប់​ពីបញ្ចប់ការសំណេះសំណាលលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ ក៏បានឧបត្ថម្ភ​នូវសម្ភាររួមមាន​ អង្ករ​១៤ការ៉ុង​ (៣៥០គីឡូក្រាម)​,ខោអាវកីឡា១០៦ឈុត,​ មួក​៣៧,​ ត្រីខ​៣កេស,ទឹកផ្លែឈេី៥កេស,​ ទឹកសុទ្ធ៥០យួរ,​ទឹកត្រី​៣យួរ,​ ទឹកស៊ីអ៉ីវ​៣យួរ​ ក្នុងនោះលោក​ឧត្ដមសេនីយ៍​ត្រី​ ក៏បានឧបត្ថម្ភ​ថវិកាចំនួន​៦លាន៥០ម៉ឺនរៀល​ ដល់កីឡាករទូក ដេីម្បីប្រេីប្រាស់ការចំណាយប្រចាំថ្ងៃក្នុងរយៈពេល២ថ្ងៃ​ ដែលត្រូវប្រណាំងនៅដងស្ទឹងសិរីសោភ័ណ​ ក្រោយបរិវេណ​សាកលវិទ្យាល័យជាតិ​មានជ័យផងដែរ៕FB_IMG_1699413193946 FB_IMG_1699413191306 FB_IMG_1699413204144 FB_IMG_1699413246590 FB_IMG_1699413255208 FB_IMG_1699413258659

You might like