ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ

នារសៀល ថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ​​ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​ ស្ថិតនៅទីស្ដីការក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា នៅឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល មានទូកសរុបចំនួន ១០១ទូក ក្នុងនោះមាន៖ទូកង ចំនួន ៥០ទូក, ទូកមួងចំនួន ១៥ទូក និងទូកខ្នាតអន្តរជាតិចំនួន ៣៦ទូក ដែលមានកម្លាំងអុំចំណុះទូក សរុបចំនួន ៥,១៤២នាក់, កម្លាំងត្រៀមចំនួន ៩៣៨នាក់ ហើយកម្លាំង សរុបមានចំនួន៦,០៨០នាក់ ក្នុងផែនពិសេសចំនួន២២ទូក ត្រូវចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ៕FB_IMG_1700647944617 FB_IMG_1700647950774 FB_IMG_1700648016658 FB_IMG_1700647953350 FB_IMG_1700647979735 FB_IMG_1700647959897 FB_IMG_1700647964779 FB_IMG_1700647969021 FB_IMG_1700647996001

You might like