ការផ្តួចផ្តើមឡើងទូទាំងខេត្តតាកែវ មានរៀបចំប្រារព្ធពិធីបុណ្យអុំទូកចំនួន១៤ទីតាំងនៅស្រុកសំរោង ស្រុកបាទី ស្រុកព្រៃកប្បាសនិងស្រុកអង្គរបូរី

ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតព្រះទីប និងសំពះព្រះខែ អកអំបុក អាជ្ញាធរខេត្តតាកែវ បានបំផុសចលនា ដល់ រដ្ឋបាលស្រុកសំរោង រដ្ឋបាលស្រុកអង្គរបូរី រដ្ឋបាលស្រុកបាទី និង រដ្ឋបាលស្រុកព្រៃកប្បាស នៃខេត្តតាកែវ បានផ្តួចផ្តើមឡើងរៀបចំពិធីបុណ្យអុំទូកចំនួន១៤ទីតាំង ដោយក្នុងនោះរួមមាន៖

រដ្ឋបាលស្រុកសំរោង មានចំនួន ៦ទីតាំង៖
ទីតាំងទី១ វត្តអង្គជុំ ឃុំ ខ្វាវ មាន ២០ក្រុម ចូលរួមប្រកួត មកពីខាងស្រុកបាទី ស្រុកកងពិសី និងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានកម្លាំងកីឡាករចូលរួម ៤៦០នាក់ ។
ទីតាំងទី២ ទំនប់ទឹកសូរហង្ស ឃុំជំរះពេន មានក្រុមកីឡាករ ៣ឃុំ ចូលរួមប្រកួត មាន ឃុំជំរះពេន ឃុំខ្វាវ និងមកពីខាងឃុំត្រពាំងក្រសាំងស្រុកបាទី មាន ១០ក្រុម ដែលមានកីឡាករ ១៦០នាក់។
ទីតាំងទី៣ អាងទឹក ភូមិព្រៃស្នួល ឃុំរវៀង មានក្រុមកីឡាករ ១០ក្រុម ចូលរួមប្រកួត គឺអ៊ុំជា ទូកស្មាច់ ។
ទីតាំងទី៤ ទំនប់ទឹកអង្គចង្អេរ ឃុំជើងគួន និង ឃុំស្លា មានកីឡាករ ១០ ក្រុម ចូលរួមប្រកួត ដែលមកពីខាងឃុំស្លា និងឃុំជើងគួន សរុបកីឡាករ ១៥០នាក់ ។
ទីតាំងទី៥ ទំនប់ទឹកត្នោតទេរ ឃុំទ្រាមានកីឡាករ ៤ក្រុម ចូលរួមប្រកួត
ទីតាំងទី៦ ទំនប់ទឹកឈូកស ឃុំសឹង្ហ មានកីឡាករ ៤ក្រុម ចូលរួមប្រកួត ក្នុងនោះមានក្រុមកីឡាករ នារី ចំនួន ២ទូក ។

សូមជម្រាបជូនដែរថា សម្រាប់ស្រុកសំរោង ដែលបានរៀបចំការប្រណាំងទូកចំនួន ៦ទីតាំងខាងលើនេះ គឺរៀបចំ រយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

រដ្ឋបាលស្រុកអង្គរបូរី មានចំនួន ៣ទីតាំង៖
១. វត្តកំពង់ហ្លួង ឃុំអង្គរបូរី
២. វត្តកោះ ឃុំបាស្រែ
៣. ទំនប់ព្រែកច្រាច់ ឃុំពន្លៃ
រយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
រដ្ឋបាលស្រុកបាទី មានចំនួន ៣ទីតាំង៖
១. ស្ថិតនៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់
២. ស្ថិតនៅភូមិត្រពាំងយោង ឃុំពារាម
៣. ស្ថិតនៅភូមិត្រាំខ្នារ ឃុំសូរភី ។
រយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋបាលស្រុកព្រៃកប្បាសចំនួន២ទីតាំង៖
១. ស្ថិតនៅវត្តចារ ឃុំចារ
២. ស្ថិតនៅវត្តកំពែង ឃុំកំពែង ។
រយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាស្រ័យហេតុនេះ សូមអញ្ជើញបងប្អូនសាធារណជនទាំងអស់ អញ្ជើញចូលរួមទស្សនាដោយសេរី ជាការកម្សាន្តសប្បាយនូវក្រោមម្លប់សុខសន្តិភាព ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតព្រះទីប និងសំពះព្រះខែ អកអំបុក ឱ្យបានច្រើនកុះករ ៕FB_IMG_1701067373570 FB_IMG_1701067370430 FB_IMG_1701067331805 FB_IMG_1701067433739 FB_IMG_1701067438150 FB_IMG_1701067405238 FB_IMG_1701067279846 FB_IMG_1701067264641

You might like