អបអរសាទរ​ប្អូន​ប្រុស​ អន ផានិត ជាសិស្សប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A​ក្នុង​ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំពត

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយកឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ អមដំណើរដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យទីតាំងដើម្បីសាងសង់ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនគ្រួសារយុវសិស្ស អន ផានិត ជាសិស្សប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A មកពីវិទ្យាល័យ សម្តេច ជា ស៊ីម អង្គរជ័យ រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានជីវភាពខ្វះខាត ព្រមទាំងមានឪពុកម្តាយជាជនពិការ។

យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្តល់ជូន និងឧបតម្ភដល់ យុវសិស្ស អន ផានិត មានដូចជា៖ សូមអបអរសាទរ ក្មួយ អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន ៖ ១.ជួយអោយបានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ, ២.ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈ
ឯកឧត្តម ហ៊ីង ប៊ុនហៀង, ៣.សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ, ៤.ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេ កន្លងមកឲ្យអស់, ៥.ឧបត្ថម្ភប្រចាំខែ ១លានរៀលដល់គ្រួសារ។FB_IMG_1701338007337 FB_IMG_1701338011190 FB_IMG_1701338120340 FB_IMG_1701338014048 FB_IMG_1701338030104 FB_IMG_1701338049308 FB_IMG_1701338052385

You might like