លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការ នគបាលខេត្តបន្ទាយមានជ័យអញ្ជើញចូល រួមកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្តីពីការបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាននៃ គ.ស.អ

នៅទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីការបង្កើត គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) និងសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាននៃ គ.ស.អ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(គ.ជ.ប) ឯកឧត្តម លោកជំទាវ តំណាងក្រសួងពាក់ព័ន្ធ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងទព័ជើងគោក, ជើងទឹក, ជើងអាកាស, ព្រមជាមួយ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានីខេត្ត ប្រមាណ
១៩៧រូប ។

សូមជម្រាបជូនផងដែរថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (គ.ស.អ) មានតួនាទី ដឹកនាំបញ្ជា តាមដាន ត្រួតពិនិត្យ រៀបចំគ្រប់គ្រង និងប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឲ្យដំណើរការការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិនីមួយៗ ប្រព្រឹត្តទៅប្រកបដោយសន្តិសុខ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងមានសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។ ធ្វើការពិគ្រោះយោបល់ និងចាត់ចែងផ្តល់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរួមទាំងវិស័យការងារផ្សេងៗទៀតតាមសំណើរបស់ គ.ជ.ប ឬ/និង គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិ យុត្តពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា នីតិវិធី ក្រមសីលធម៌ និងសេចក្តីណែនាំពាក់ព័ន្ធ របស់ គ.ជ.ប។ ផ្សព្វផ្សាយគោលការណ៍សកម្មភាព និងលទ្ធផលនៃការអនុវត្តតួនាទីភារកិច្ចរបស់ គ.ស.អ ក៏ដូចជា ខ្លឹមសារនានាពាក់ព័ន្ធដល់ការធានាសន្តិសុខសម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមនីតិកាល និងអាណត្តិនីមួយៗ ជូនដល់សាធារណមតិជាតិ អន្តរជាតិឲ្យបានយល់ដឹង និងជ្រួតជ្រាប។
ប្រមូលព័ត៌មានអំពីហេតុការណ៍ ឬព្រឹត្តិការណ៍នានាពាក់ព័ន្ធដល់សភាពការណ៍សន្តិសុខ នៃកិច្ចដំណើរការបោះឆ្នោត និងព័ត៌មានពីគ្រប់ប្រភព ដែលបានផ្សព្វផ្សាយធ្វើឲ្យមានផលប៉ះពាល់ដល់បរិយាកាសសន្តិសុខនៃកិច្ចដំណើរការបោះឆ្នោត ដើម្បីធ្វើការបកស្រាយ បំភ្លឺ បញ្ចៀសការភាន់ច្រលំពីសំណាក់សាធារណមតិជាតិ អន្តរជាតិ។
ធ្វើការបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាសំដៅលើកកម្ពស់សមត្ថភាពជូនដល់មន្ត្រីប្រតិបត្តិ គ្រប់យន្តការ រចនាសម្ព័ន្ធសន្តិសុខ បោះឆ្នោត និងភ្នាក់ងារសន្តិសុខបោះឆ្នោតឲ្យបានជ្រួតជ្រាប ដើម្បីសហការអនុវត្តធានាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសម្រាប់ការបោះឆ្នោតឲ្យមានលក្ខណៈកាន់តែប្រសើរឡើងនិងប្រកបដោយការទទួលខុសត្រូវខ្ពស់៕IMG_20231211_182025

You might like