នៅព្រឹកថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ លោកឧត្តមសេនីយ៍ត្រី ស្នងការរង លោកអធិការនគរបាលក្រុង.ស្រុកទាំង៩លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ចូលរួបពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានមជ័យ ។
កម្មវិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងប្រធានសាលដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការប្រតិបត្តិការសិករងខេត្ត លោកតំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរជំនាញនានាជុំវិញខេត្ត អង្គការនានាជុំវិញខេត្ត លោកអភិបាល អភិបាររងក្រុង.ស្រុក៩ លោកមេឃុំ ចៅសង្កាត់ទាំង៦៧ និងស្មៀនឃុំ ជាច្រើនរូប ។
ក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារនេះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការក៏បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៣ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងទទួលបានប័ណ្ណសរសើរដើម្បីប្តេជ្ញាធ្វើយ៉ាងណាខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំ ពិសេសការអនុវត្តគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈធ្វើឱ្យជីវភាពសង្គមមានការរីកចម្រើនលើគ្រប់វិស័យប្រកបដោយភាពវិជ្ជមាន៕

