កិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃសភាពការណ៍ លទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២៣​ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២៤

ខេត្តបន្ទាយមានជ័យ÷នៅព្រឹកថ្ងៃពុធ​ ទី០៣​ ខែមករា​ ឆ្នាំ២០២៤​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​អញ្ជេីញជាអធិបតីភាព​ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រសាសន៍ណែនាំ​របស់​ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងងពិធិប្រជុំត្រួតពិនិត្យវាយតម្លៃសភាពការណ៍ លទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២៣​ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២៤។
កិច្ចប្រជុំក្នុងថ្ងៃនេះក៏មានការអញ្ជេីញចូលរួម​ពីលោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ​ លោកមេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុកទាំង៩​ និងនាយអាវុធហត្ថខេត្ត​ សរុបចំនួន១៥៦នាក់បានចូលរួម​ផងដែរ។
នាឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជការកងរាអាវុធហត្ថខេត្ត​ ក៏បានពាំនាំ​ប្រសាសន៍​ផ្តាំផ្ញេីសួរសុខទុក្ខ​ ពីសំណាក់លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុហត្ថលេីផ្ទៃប្រទេស​ ជូនចំពោះនាយ​ទាហាន នាយទាហាន​ និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ។

លោកឧត្តមសេនីយ៍ត្រី​ មេបញ្ជាការកង
រាអាវុធហត្ថខេត្ត​ លេីកឡេីងថា​ ដើម្បីផ្ដល់នូវចំណេះដឹង ជំនាញសមត្ថភាព លើកកម្ពស់នូវមនសិការ ឆន្ទៈ ការតស៊ូ ភាពក្លាហាន និងស្មារតីទទួលខុសត្រូវ ក្នុងនាមកងរាជអាវុធ
ហត្ថ​ ត្រូវគោរពច្បាប់ គោរពវិន័យ គោរពក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ច ក៏ដូចជាក្នុងការរស់នៅប្រចាំថ្ងៃ និងខិតខំកសាងសំណង់ ជំរំជម្រក អគារធ្វើការ កន្លែងស្នាក់នៅ ទីលានហ្វឹកហាត់ ជាពិសេសអនុវត្តនូវតួនាទី និងភារកិច្ចស្នូល​ ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ស្រាវជ្រាវបង្ក្រាបរាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសេីរ។

លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ បានសង្កត់ធ្ងន់ដល់ការមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក​ ត្រូវយកចិត្តទុកដាក់លើជីវភាពនឹងការគ្រប់គ្រងរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង បន្ថែមនូវការហូបចុកតាមរយៈការជំរុញការបង្កបង្កើនផល ដាំ និងចិញ្ចឹមដើម្បីបំពេញតម្រូវការរបស់អង្គភាពបន្ថែមទៀត៕IMG_20240103_103156

You might like