រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមបើកអង្គសិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលមន្ត្រីបង្គោលថ្នាក់ជាតិ សម្រាប់ការវាយតម្លៃប្រព័ន្ធគុណភាពសេវាមន្ទីរពិសោធន៍។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៖
– ពង្រឹងសមត្ថភាពរបស់អ្នកវាយតម្លៃគុណភាពមន្ទីរពិសោធន៍ប្រកបដោយប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន
– អភិវឌ្ឍធនធានមនុស្សលើជំនាញវាយតម្លៃគុណភាពមន្ទីរពិសោធន៍ ដល់មនុស្សជំនាន់ក្រោយ ឬអ្នកបន្តវេន
– ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែ០ម ដល់មន្ត្រីសុខាភិបាលក៏ដូចជាអ្នកបន្តវេន។
សូមបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះមានការជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាពីសំណាក់អង្គការ m4h IQLS GIZ ដែលមានសិក្ខាកាមចូលរួមប្រមាណចំនួន ២៤រូប។
