សាលាក្រុងស្ថាបនាឡើងដើម្បីអភិវឌ្ឍន៍នូវប្រព័ន្ធផ្លូវដែកចាស់ ជាផ្លូវយុទ្ធសាស្ត្រក្នុងការរំដោះចរាចរណ៍នៅ តំបន់បឹងកកនិងតំបន់ទួលសង្កែតំបន់ច្រាំងចំរេះ គីឡូម៉ែតលេខ៦ ដល់កែងផ្លូវជាតិលេខ៥ខណ្ឌប្ញស្សីកែវ..!

ការស្ថាបនាប្រព័ន្ធផ្លូវដែកចាស់ ប្រវែងជាង៤៤០០ម៉ែត ជាផ្លូវយុទ្ធសាស្ត្រក្នុងការរំដោះចរាចរ តំបន់បឹងកក និងតំបន់ទួលសង្កែ សង្កាត់ច្រាំងចំរេះទី១ និងទី២ គីឡូម៉ែតលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ខណ្ឌប្ញស្សីកែវ បានចាប់ផ្តើមការងារ បេតុងឆ្អឹងដែកសម្រេចបាន៨៥% ហើយរបស់រដ្ឋបាលរាជធានីភ្នំពេញ ។

ការចាក់ជាបេតុងទទឹង ១៦,៥ម៉ែតថ្មី មានសួនច្បារកណ្តាល២,៥ម៉ែត ជាផ្លូវយុទ្ធសាស្ត្រក្នុងការបញ្ជៀសចរាចរផ្លូវជាតិលេខ៥ តំបន់ផ្លូវលេខ៧០បឹងកក តំបន់ភ្នំពេញសេនធ័រ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ និងច្រោះចំរេះទី១ ខណ្ឌប្ញស្សីកែវ ប្រវែងបណ្តាយ ៤៤០០ម៉ែត ទទឹង១៦,៥ម៉ែតថ្មី ឆ្អឹងដែក១២លី ក្រាលថ្មមុិច កំម្រាស់២ទឹក សម្រេចបាន៨៥% នៃការងារបេតុងហើយ ។

គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានសហការជាមួយក្រុមហ៊ុនជំនាញ (SCE) និងBBE បានបញ្ជាក់ថា ការស្ថាបនាចាក់ជាបេតុងឆ្អឹងដែក១២លី ទទឹង១៦,៥ម៉ែតថ្មី ប្រវែងបណ្តាយជាង៤៤០០ម៉ែត និងចិញ្ចើមផ្លូវ គឺជាយុទ្ធសាស្រ្តសំខាន់ក្នុងការជួយទាញរំដោះចរាចរណ៍ អោយកាន់តែប្រសើរថែមទៀត ពីតំបន់អនុវិទ្យាល័យសាមគ្គី តំបន់វត្តទួលសង្កែ តំបន់បុរីទួលសង្កែ ជាពិសេសរំដោះចរាចរណ៍ពី ភ្នំពេញសេនធ័រ ឆ្ពោះមក ផ្លូវជាតិលេខ៥ ផងដែរ ។
មន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន( SCE ) ក្រុមហ៊ុនBBE សំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដងផ្លូវដែកចាស់នេះ សូមមេត្តា គោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាអនាម័យបរិស្ថានតាមផ្លូវនានា ជាពិសេសចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ តាមបណ្តាយផ្លូវដែលកំពុងការដ្ឋានដំណើរការ រួមទាំងការទុកដាក់សំភារៈផ្សេងៗអោយមានសណ្តាប់ធ្នាប់ពេលការដ្ឋានទៅដល់ ព្រមទាំង សូមមេត្តាយោគយល់ ដល់ក្រុមការងារសម្រាប់ការបន្តបិទផ្លូវនេះមួយផ្នែកៗទៀតដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការលឿន។ ម្យ៉ាងវិញទៀត ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងមានសុវត្ថិភាពខ្ពស់ ៕IMG_20240111_153138

You might like