ឯកឧត្តម អភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញ ចុះជួយបូមទឹកសង្រ្គោះដំណាំស្រូវប្រាំងលើកទី១ នៅភូមិសាស្រ្តស្រុកបាទី

ព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង ស្ថានីយ៍បូមទឹក ហ៊ុន សែន ទី៧ ស្ថិតនៅភូមិព្រៃស្វា ឃុំពត់សរ និងផ្ដល់ប្រេងម៉ាស៊ូត ៣០០លីត្រ និងប្រេងបាតម៉ាសុីនប៉ូមទឹក ២៨លីត្រ ដើម្បីជួយបូមទឹកសង្រ្គោះដំណាំស្រូវប្រាំងលើកទី១ របស់បងប្អូនប្រជាពលរដ្ឋ លើផ្ទៃដីចំនួន ៥១៧ហិកតា នៅក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

អញ្ជើញចូលរួមអមដំណើរឱកាសនោះដែរ ដោយ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។
មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់ អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាកសិករ សុំអោយបងប្អូនបង្កបង្កើនផលស្រូវរដូវប្រាំងតែមួយលើកនេះបានហើយ ប្រសិនបងប្អូននៅតែបង្កបង្កើនផលស្រូវរដូវប្រាំងលើកទីពីរ គឺអាជ្ញាធរមិនមានទឹកគ្រប់គ្រាន់សម្រាប់ជួយអន្តរាគមន៍ទៀតទេ ព្រោះកន្លងមកអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ បានជូនដំណឹងដល់បងប្អូនម្ដងហើយ ដោយសុំអោយបងប្អូនប្រជាកសិករផ្អាក ការធ្វើស្រូវរដូវប្រាំងលើកទី២ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៤ គឺមិនមានប្រភពទឹកគ្រប់គ្រាន់ ។

បន្ទាប់មក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានបន្តដឹកនាំមន្រ្តីជំនាញ និង អាជ្ញាធរស្រុកបាទី ប្រជាពលរដ្ឋ ចូលរួមស្ដារ ត្រកៀត ស្មៅ ត្រឹប នៅចំណុចស្ថានីយ៍បូមទឹក ហ៊ុន សែន ទី ២២ និង២៣ ស្ថិតនៅភូមិទន្លេរបាទី ឃុំក្រាំងធ្នង់ សម្រួលចរន្តមុខទឹក ដើម្បីបង្ហូរចូលប្រឡាយទឹកមេ (ហនុមាន) ដែលមានលទ្ធភាពជួយស្រោចស្រព ចំនួន ៧ឃុំ៖ ឃុំក្រាំងធ្នង់ ឃុំកណ្ដឹង ឃុំត្រពាំងសាប ឃុំចំប៉ី ឃុំពារាម និងឃុំត្នោត ដែលមានផ្ទៃដីស្រូវប្រាំងលើកទី១ ចំនួន ១២៥០ហិកតា៕FB_IMG_1705222409392 FB_IMG_1705222432051 FB_IMG_1705222406677 FB_IMG_1705222402388 FB_IMG_1705222390190 FB_IMG_1705222418360 FB_IMG_1705222422546

You might like