អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារកសិកម្មរួម ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ នៃការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតាដែលតម្រូវការទឹក ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការបង្កបង្កើនផលរបស់ប្រជាកសិករ ឃើញថា នៅក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ តម្រូវការទឹករបស់ប្រជាពលរដ្ឋបានដាំស្រូវលើផ្ទៃដីជាង៥០០ហិកតា ជួប
ប្រទះការខ្វះទឹក ។
ឯកឧត្តមអភិបាលខេត្ត ឲ្យដឹងទៀតថា ដំណាំស្រូវនោះ គឺជាការបង្ករបង្កើនផលលើកទី៣ហើយ ក្នុង១ឆ្នាំ របស់ប្រជាកសិករយើងក៏ ប៉ុន្តែរាល់បញ្ហាកង្វះទឹកបញ្ចូលស្រែ ត្រូវបានដោះស្រាយជូនពួកគាត់រួចរាល់អស់ហើយ។
ក្រោយទទួលបានការចុះពិនិត្យរបស់ឯកឧត្តមអភិបាលខេត្តនិងមន្ត្រីជំនាញ បងប្អូនប្រជាកសិករទាំងពីរស្រុកបានបង្ហាញនូវអារម្មណ៍ ត្រេកអរនឹងសប្បាយចិត្តរីករាយ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមអភិបាលខេត្តដែលតែងតែ
បានយកចិត្តទុកដាក់ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់ពួកគាត់កន្លងមកផងដែរ៕
