ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង (CPP) ដែលជាអង្គបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤..!

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង (CPP) ដែលជាអង្គបោះឆ្នោតអសកលជ្រើសតាំងសមាជិក
ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ គណៈកម្មាធិការគណបក្ស ខេត្តបន្ទាយមានជ័យ ឯកឧត្តម កែ គឹមយ៉ាន បានពាំនាំមកនូវបណ្តាំផ្ញើសួសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតនិង ពរជ័យមហាប្រសើរអំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី បង ប្អូន ក្មួយៗ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល សូមប្រកបតែនឹងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម កែ​ គឹមយ៉ាន បានលើកឡើងពីសមិទ្ធផលជាច្រើនឥតគណនា​ និងការអភិវឌ្ឍគ្រប់វិស័យ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានប្រសូតពីគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ជាពិសេសដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ ត្រូវបានរៀបចំឡើង ដំណើការជាទៀងទាត់តាមកាលកំណត់។

ឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់សមាជិក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ត្រូវចូលរួមអនុវត្តការងារតាមកម្មវិធីនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវចូលរួម សម្រេចឲ្យបានតាមផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។IMG_20240117_153003 FB_IMG_1705479456659 FB_IMG_1705479465623 FB_IMG_1705479469880 FB_IMG_1705479487793 FB_IMG_1705479490552 FB_IMG_1705479495998

You might like